Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើងព្រមាន! សង្គ្រាមនុយក្លេអ៊ែរមែនទែន ជិតផ្ទុះឡើងហើយ (មានវីដេអូ)

បានផុស

នៅ

ប្រទេសកូរ៉េខាងជើង បានព្រមានអំពីការគំរាមកំហែង “ពិតប្រាកដ” នៃជម្លោះនុយក្លេអ៊ែរ បន្ទាប់ពីសមយុទ្ធយោធាចុងក្រោយបំផុតរបស់អាមេរិក និងកូរ៉េខាងត្បូង ហើយបានព្យាករអំពីការកើនឡើងនៃមហន្តរាយនៅក្នុងតំបន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការបរទេសកូរ៉េខាងជើង បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធទី០៨ខែមីនា ដោយថ្កោលទោសសមយុទ្ធដែនអាកាសរួមគ្នានាពេលថ្មីៗនេះ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល ដែលមានការចូលរួមពីសំណាក់យន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ B-52 របស់អាមេរិក ដោយនិយាយថា សមយុទ្ធនេះគ្រាន់តែបង្កើនហានិភ័យនៃជម្លោះនៅលើឧបទ្វីបកូរ៉េប៉ុណ្ណោះ។

ក្រសួងនិយាយថា “ដោយសារតែសកម្មភាពគ្មានទំនួលខុសត្រូវរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលកំពុងផ្តោតតែលើការបង្ហាញប្រដាប់អាវុធ ផ្ទុយទៅនឹងការចង់បានរបស់សហគមន៍អន្តរជាតិសម្រាប់ការបន្ធូរបន្ថយភាពតានតឹង និងស្ថិរភាពនយោបាយ, ហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េកំពុងផ្លាស់ប្តូរពីដំណាក់កាលស្រមើលស្រមៃ ទៅជាការពិត។ សមយុទ្ធនេះច្បាស់ណាស់បង្ហាញថា សហរដ្ឋអាមេរិកកំពុងរៀបចំធ្វើសង្រ្គាមជាមួយកូរ៉េខាងជើង”។

សមយុទ្ធរួមស្រដៀងគ្នានេះ ក៏ចាប់ផ្តើមឡើងផងដែរ កាលពីថ្ងៃសុក្រសប្តាហ៍មុន ខណៈសមយុទ្ធមួយផ្សេងទៀតនឹងត្រូវធ្វើឡើងនៅសប្តាហ៍ក្រោយ។ ជាងនេះទៅទៀត ចាប់ផ្តើមនៅថ្ងៃទី ១៣ ខែមីនាទៅ សម្ព័ន្ធមិត្តទាំងពីរ នឹងធ្វើសមយុទ្ធធំបំផុតក្នុងតំបន់ នារយៈពេល ៥ ឆ្នាំ ដែលនឹងអូសបន្លាយរយៈពេល ១១ ថ្ងៃ។

ក្រសួងគូសបញ្ជាក់ថា “សមយុទ្ធយោធារួម អាមេរិក-កូរ៉េខាងត្បូងទ្រង់ទ្រាយធំ ដែលនឹងចាប់ផ្តើមនៅប៉ុន្មានថ្ងៃខាងមុខ គឺមានលក្ខណៈឈ្លានពាន ដែលនឹងបង្កមហន្តរាយ”៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ប្អូនស្រីលោក គីម ជុងអ៊ុន ព្រមានអាមេរិក ក្រោយកូរ៉េខាងជើង បាញ់មីស៊ីល២ថ្ងៃជាប់គ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម