Connect with us

ព័ត៌មានអន្ដរជាតិ

វិបត្តិ​អ៊ុយក្រែន​ អាច​ក្លាយ​ជា​សង្រ្គាម​រយ​ឆ្នាំ​ បើលោកខាងលិច មិនឈប់ផ្តល់អាវុធ

បានផុស

នៅ

មេបក្សប្រឆាំងបារាំងលោកស្រី Marine Le Pen បានព្រមានថា ការសម្រេចចិត្តរបស់បស្ចិមប្រទេស ក្នុងការបន្តផ្តល់អាវុធដល់អ៊ុយក្រែន បានគំរាមកំហែងបង្វែរជម្លោះនេះ ទៅជាការប៉ះទង្គិចយូរអង្វែង និងឃោរឃៅ។

លោកស្រី Marine Le Pen
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​នយោបាយ​ជាន់​ខ្ពស់​នៃគណបក្ស National Rally រូបនេះ​បាន​និយាយ​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​បារាំង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ទី០៩ខែមីនាថា “មិនមានដំណោះស្រាយចំនួន៥០ផ្សេងគ្នាទេ។ ក្រៅ​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព គ្មានអ្វីល្អជាងនេះឡើយ។ អ៊ុយក្រែន​នឹង​មិន​អាច​ឈ្នះ​បានទេ លុះ​ត្រា​ណាតូ​មក​ជួយ​ខ្លួន ប៉ុន្តែ​ប្រសិន​ណាតូ​ចូល​ក្នុង​ជម្លោះ​ខាង​អ៊ុយក្រែន ពិភពលោក​ទាំងមូល​នឹង​មាន​សង្រ្គាម ចិន​ក៏​ទំនង​ជា​នឹង​ចូល​ក្នុង​ជម្លោះ​ផង​ដែរ”។

លោកស្រី Le Pen ព្រមានថា “ប្រសិនបើយើងបន្តបញ្ជូនអាវុធ វិធីនេះនឹងធ្វើឲ្យកងទ័ពរបស់យើងចុះខ្សោយ ហើយអ្វីដែលយើងមាននៅខាងមុខ គឺជាសង្រ្គាមរយឆ្នាំ”។

លោកស្រីបាននិយាយបែបនេះ ដោយសំដៅទៅជម្លោះដ៏ឃោរឃៅរវាងបារាំងនិងអង់គ្លេស ក្នុងយុគសម័យកណ្តាលចន្លោះឆ្នាំ១៣៣៧ដល់ឆ្នាំ១៤៥៣ ដែលសម្លាប់ជីវិតមនុស្សចន្លោះពី ២.៣ ទៅ ៣.៣លាននាក់ ហើយបណ្តាលឲ្យអង់គ្លេស បាត់បង់ស្ទើរតែទាំងអស់នៃទឹកដីកម្មសិទ្ធិរបស់ខ្លួននៅអឺរ៉ុប។

អ្នកនយោបាយរូបនេះ បានរំលឹកឡើងវិញនូវការអំពាវនាវរបស់លោកស្រីកាលពីមុន ក្នុងការបញ្ឈប់បញ្ជូនទៅឲ្យអ៊ុយក្រែន ដោយសារតែគ្រោះថ្នាក់ក្នុងវិបត្តិនេះ។ លោកស្រីអះអាងថា “ការផ្គត់ផ្គង់អាវុធវាយលុក ធ្វើឲ្យយើងព្រួយបារម្ភ ព្រោះវាអាចជាធាតុផ្សំដែលរួមចំណែកដល់ការកើនឡើងនៃជម្លោះទឹកដីទៅជាជម្លោះជាសកល”។

ស្របពេលជាមួយគ្នានោះ លោកស្រី Le Pen ក៏បានជំរុញឲ្យទីក្រុងប៉ារីស ដឹកនាំរៀបចំសន្និសីទសន្តិភាពមួយ និងចូលរួមក្នុងការស្វែងរកដំណោះស្រាយចរចា រួមទាំងការដាក់សម្ពាធលើប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ឲ្យមកតុចរចាផងដែរ។

គួរបញ្ជាក់ថា ប្រទេសបារាំងបានបញ្ជូនគ្រឿងសឹក ដែលមានតម្លៃរាប់រយលានអឺរ៉ូទៅឲ្យទីក្រុងកៀវ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ រួមទាំងមីស៊ីលប្រឆាំងរថក្រោះ ប្រឆាំងយន្តហោះ និងប្រឆាំងនាវា, កាំភ្លើងធំធុនធ្ងន់ រថពាសដែក និងរថក្រោះធុនស្រាលដែលគេស្គាល់ថា AMX-10 RC បូករួមទាំងគ្រាប់មីនដែលត្រូវបានហាមឃាត់ដោយអនុសញ្ញាទីក្រុងហ្សឺណែវ រ៉ាដា និងសព្វាវុធច្រើនទៀតផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ ទីបំផុត រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេងដ៏កម្រ ស្រោចលើអ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

ជប៉ុន ផ្តល់ថវិកាជិត៤ម៉ឺនដុល្លារ សម្រាប់កែលម្អឧបករណ៍​តន្ត្រីបុរាណនៅសាលាមធ្យមវិចិត្រសិល្បៈ

ជីវិតកម្សាន្ដ២៨ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ៤៥ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ៥០ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម