អាមេរិកនឹងបិទស្ថានីយរថភ្លើង និងក្រុមហ៊ុនអាកាសចរណ៍ មុនពិធីឡើងកាន់តំណែងរបស់លោក Biden
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

អាមេរិកនឹងបិទស្ថានីយរថភ្លើង និងក្រុមហ៊ុនអាកាសចរណ៍ មុនពិធីឡើងកាន់តំណែងរបស់លោក Biden

Published

on

រដ្ឋធានី និងទីក្រុងនានានៅទូទាំងប្រទេសបានបង្កើនសន្តិសុខមុនការឡើងកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Joe Biden ចំពេលមានការព្រមានអំពីអំពើហិង្សានយោបាយដែលអាចកើតមានសូម្បីតែបន្ទាប់ពីការស្បថចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករា ។

ក្រុមហ៊ុនអាកាសចរណ៍ Delta ក្រុមហ៊ុនអាកាសចរណ៍ Alaska ក្រុមហ៊ុនអាកាសចរណ៍ American និងក្រុមហ៊ុនអាកាសចរណ៍ United Airlines បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេនឹងមិនអនុញ្ញាតឲ្យអ្នកធ្វើដំណើរហោះហើរទៅកាន់តំបន់ព្រលានយន្តហោះក្នុងទីក្រុងវ៉ាស៊ីនតោនឡើយ ហើយនឹងត្រូវត្រួតពិនិត្យអាវុធនៅលើជើងហោះហើររបស់ខ្លួនមុនពេលពិធីឡើងកាន់តំណែង ។

ទន្ទឹមនោះសេវាកម្មផ្លូវដែកជាតិ Amtrak ក៏បាននិយាយផងដែរថា ខ្លួននឹងអនុវត្តនូវវិធានការណ៍សន្តិសុខខ្ពស់បន្ថែមទៀតរួមទាំងការដាក់ពង្រាយមន្ត្រីប៉ូលិសជាច្រើននៅលើរថភ្លើង ។

សកម្មភាពនេះកើតឡើង បន្ទាប់ពីការវាយប្រហារវិមានកាពីតូលសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនដោយអ្នកគាំទ្រប្រធានាធិបតី Donald Trump ហើយបានរំខានទាំងការហោះហើរ និងនៅអាកាសយានដ្ឋាន ខណៈក្រុមមន្រ្តីបានព្រមានពីផែនការសម្រាប់ការតវ៉ាប្រដាប់អាវុធនៅទីក្រុងវ៉ាស៊ីនតោន និងរដ្ឋទាំង ៥០ ។

នៅក្នុងការបង្ហាញខ្លួនជាសាធារណៈលើកដំបូងចាប់តាំងពីការវាយប្រហារនៅថ្ងៃទី ៦ ខែមករា លោក Mike Pence អនុប្រធានាធិបតីបាននិយាយថា “យើងនឹងធានាថាយើងមានពិធីស្បថឡើងកាន់តំណែងរបស់លោក Joe Biden ដែលជាប្រធានាធិបតីជាប់ឆ្នោត និងអនុប្រធានាធិបតីលោកស្រី Kamel Harris ប្រកបដោយសុវត្ថិភាព” ។

ចំណែកនាយក FBI លោក Christopher Wray បាននិយាយថា លោកមានការព្រួយបារម្ភអំពីសក្តានុពលនៃអំពើហិង្សានៅឯការតវ៉ា និងការប្រមូលផ្ដុំគ្នាជាច្រើនដែលបានគ្រោងទុកក្នុងទីក្រុងវ៉ាស៊ីនតោន និងនៅឯអគាររដ្ឋនៅទូទាំងប្រទេស ។

នៅទីក្រុងវ៉ាស៊ីនតោន របងខ្ពស់ៗព័ទ្ធជុំវិញវិមានកាពីតូលត្រូវបានដកចេញដើម្បីដាក់ការហ៊ុមព័ទ្ធថ្មីជុំវិញតុលាការកំពូល និងបណ្ណាល័យរបស់សភាសហរដ្ឋអាមេរិក ។

បន្ថែមពីនេះផ្លូវ និងអាជីវកម្មមួយចំនួនត្រូវបានបិទនៅសប្តាហ៍ក្រោយ ហើយទីភ្នាក់ងារដឹកជញ្ជូនសាធារណៈរបស់ទីក្រុងនេះបាននិយាយថា ខ្លួននឹងបិទស្ថានីយរថភ្លើងក្រោមដីមួយចំនួន និងបណ្តាញរថយន្តក្រុងចាប់ពីថ្ងៃសុក្រនេះដល់ថ្ងៃទី ២១ ខែមករា ។

រីឯសេវាកម្មឧទ្យានជាតិបាននិយាយថា ការសម្រេចចិត្តមិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេថាតើត្រូវបិទឧទ្យាន National Mall ដែលដំណើរការពីវិមានកាពីតូលរហូតដល់វិមានអនុស្សាវរីយ៍ Lincoln Memorial ឬក៏យ៉ាងណានោះ ។

ស្របពេលជាមួយគ្នានេះមន្ត្រីអនុវត្តច្បាប់បានព្រមានអំពីអំពើហិង្សាដែលអាចកើតមានលើសពីរដ្ឋធានីរបស់សហរដ្ឋអាមេរិក ខណៈនៅរដ្ឋ Ohio លោកអភិបាល Mike DeWine បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អគាររដ្ឋ និងការិយាល័យរដ្ឋនៅកណ្តាលទីក្រុង Columbus នឹងត្រូវបិទចាប់ពីថ្ងៃអាទិត្យរហូតដល់ថ្ងៃពុធ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS

ចុចអាន ៖ លោក ចូ បៃដិន ផ្លាស់ប្ដូរមធ្យោបាយធ្វើដំណើរទៅស្បថចូលកាន់តំណែង ដោយព្រួយបារម្ភពីសន្តិសុខ

ចុចអាន ៖ យន្ដហោះចារកម្មគ្មានមនុស្សបើកល្បឿនលឿននិងប្រដាប់អាវុធរបស់ចិន បញ្ចប់ការហោះហើរដោយជោគជ័យ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services