ព័ត៌មានអន្ដរជាតិ
មកស្គាល់មន្ត្រីកំពូល៤រូប ដែលជាកម្លាំងសំខាន់ ជួយលោក ស៊ី ដឹកនាំប្រទេសចិន សម្រាប់អាណត្តិថ្មី
ស្របពេលប្រធានាធិបតីចិនលោក ស៊ី ជីនពីង ក្លាយជាមេដឹកនាំចិនដ៏មានឥទ្ធិពលបំផុតចាប់តាំងពីលោក ម៉ៅ សេទុង បន្ទាប់ពីទទួលបានអំណាចអាណត្តិទីបីនោះ លោកត្រូវបានជួយជ្រោមជ្រែងពីក្រុមមន្ត្រីសំខាន់ៗដែលគាំទ្រអភិបាលកិច្ចរបស់លោក។

កាលពីថ្ងៃសុក្រទី១០ខែមីនា លោក ស៊ី ត្រូវបានជ្រើសរើសជាប្រធាធិបតីអាណត្តិថ្មី ដោយការបោះឆ្នោតជាឯកច្ឆ័ន្ទក្នុងសភារបស់ប្រទេសចិន។
ជាមួយនឹងការកាន់តំណែងនេះ លោក ស៊ី ត្រូវបានជួយគាំទ្រដោយមន្ត្រីកំពូលមួយចំនួន ដែលមន្ត្រីទាំងនោះរួមមាន៖
លោក Ding Xuexiang

លោក Ding Xuexiang ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រីចិន ក្នុងសម័យប្រជុំដំបូងនៃសភាប្រជាជនជាតិលើកទី១៤ នៅទីក្រុងប៉េកាំង រដ្ឋធានីនៃប្រទេសចិន កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។
លោក Ding Xuexiang បច្ចុប្បន្នជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិន (CPC) ទី២០ និងជាលេខាធិការនៃគណៈកម្មាធិការការងារនៃស្ថាប័នមជ្ឈិមបក្ស និងរដ្ឋ។
កើតនៅខែកញ្ញាឆ្នាំ១៩៦២ លោក Ding បានចាប់ផ្តើមការងារដំបូងរបស់គាត់នៅខែសីហា ឆ្នាំ ១៩៨២ ហើយបានចូលរួមជាមួយ CPC នៅខែតុលាឆ្នាំ១៩៨៤។
លោក He Lifeng

លោក He Lifeng ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រីចិនក្នុងសម័យប្រជុំដំបូងនៃសមាជប្រជាជនជាតិលើកទី១៤ នៅទីក្រុងប៉េកាំង រដ្ឋធានីនៃប្រទេសចិន កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។
លោក He Lifeng បច្ចុប្បន្នជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សទី២០។
កើតក្នុងខែកុម្ភៈឆ្នាំ១៩៥៥ គាត់បានចាប់ផ្តើមការងារដំបូងរបស់គាត់នៅខែសីហា ឆ្នាំ១៩៧៣ ហើយបានចូលរួមជាមួយ CPC នៅខែមិថុនា ឆ្នាំ១៩៨១។
លោក Zhang Guoqing

លោក Zhang Guoqing ត្រូវបានតែងតាំជាឧបនាយករដ្ឋមន្ត្រីចិនក្នុងសម័យប្រជុំដំបូងនៃសមាជប្រជាជនជាតិលើកទី១៤ នៅទីក្រុងប៉េកាំង រដ្ឋធានីនៃប្រទេសចិន កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។
លោក Zhang Guoqing បច្ចុប្បន្នជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សទី២០។
កើតនៅខែសីហាឆ្នាំ១៩៦៤ លោក Zhang បានចាប់ផ្តើមការងារដំបូងរបស់គាត់នៅខែកញ្ញា ឆ្នាំ១៩៨៥ បន្ទាប់ពីចូលរួមជាមួយ CPC នៅខែកក្កដា ឆ្នាំ១៩៨៤។
លោក Liu Guozhong

លោក Liu Guozhong ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រីចិនក្នុងសម័យប្រជុំដំបូងនៃសមាជប្រជាជនជាតិលើកទី១៤ នៅទីក្រុងប៉េកាំង រដ្ឋធានីនៃប្រទេសចិន កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។
Liu Guozhong បច្ចុប្បន្នជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សទី២០។
កើតនៅខែកក្កដាឆ្នាំ១៩៦២ លោក Liu បានចាប់ផ្តើមការងារដំបូងរបស់គាត់នៅខែសីហា ឆ្នាំ ១៩៨២ ហើយបានចូលរួមជាមួយ CPC នៅខែវិច្ឆិកាឆ្នាំ១៩៨៦៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ ថ្លែងបិទសមាជសភា, លោក ស៊ី ប្តេជ្ញាប្រឆាំងឯករាជ្យភាពរបស់តៃវ៉ាន់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


