ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចោទថា ICC ធ្វើតាមបញ្ជាលោកខាងលិច
កាលពីថ្ងៃពុធទី២២ខែមីនា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានចោទប្រកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC) ថា បានធ្វើតាមបញ្ជារបស់ប្រទេសលោកខាងលិច បន្ទាប់ពីស្ថាប័នដែលមានមូលដ្ឋាននៅទីក្រុងឡាអេមួយនេះ ចេញដីកាចាប់ខ្លួនលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន។

លោក Lavrov និយាយថា “តុលាការឧក្រិដ្ឋកម្មអន្តរជាតិគឺដឹកនាំដោយរដ្ឋអាជ្ញា ដែលជាជនជាតិ Anglo-Saxon ហើយជាការពិត ដូចដែលយើងទាំងអស់គ្នាបានឃើញហើយ តុលាការនេះកំពុងធ្វើតាមបញ្ជាចៅហ្វាយនាយរបស់គេ ដែលហាមឃាត់ស្ថាប័ននេះ មិនឲ្យស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់ប្រទេសជាសមាជិកណាតូ ហើយប្រើលេសមិនច្បាស់លាស់ ដើម្បីជំរុញរបៀបវារៈសមូហភាពលោកខាងលិច” ។

ការចោទប្រកាន់របស់លោក Lavrov ធ្វើឡើងបន្ទាប់ពី ប្រទេសជាង៤០ បានឯកភាពគាំទ្រការស៊ើបអង្កេតរបស់ ICC ពាក់ព័ន្ធនឹងករណីឧក្រិដ្ឋកម្មសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។
ហើយការចោទប្រកាន់នេះក៏បានកើតឡើងផងដែរ ក្រោយពេលអតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev បានព្រមាន ICC ឲ្យឧស្សាហ៍ងើយមើលមេឃផង ប្រយ័ត្នអាវុធនុយក្លេអ៊ែរធ្លាក់លើ។
គួរបញ្ជាក់ជាថ្មី ICC បានចោទប្រកាន់លោកពូទីនកាលពីសប្តាហ៍មុន អំពីតួនាទីនៅក្នុងឧក្រិដ្ឋកម្មសង្គ្រាម ទាក់ទងនឹងប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov អះអាងថា ប្រទេសរុស្ស៊ីនឹងមិនទទួលស្គាល់ដីកា ឬយុត្តាធិការរបស់ ICC ឡើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
-
កីឡា២២ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


