ព័ត៌មានអន្ដរជាតិ
ឡាវ ផ្អាកនាំចូលសាច់ជ្រូកពី វៀតណាម និងថៃ
ក្រសួងកសិកម្មឡាវបានប្រកាសផ្អាកនាំចូលសាច់ជ្រូក រួមទាំងជ្រួករស់ និងសាច់កែឆ្នៃជាបណ្ដោះអាសន្នពីប្រទេសវៀតណាម និងថៃ ។

ចំពោះមូលហេតុបិទជាបណ្តោះអាសន្ននេះ គឺបណ្តាលមកពីប្រទេសទាំងពីរ កំពុងតែមានបញ្ហារីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្រ្វិក ។ បន្ថែមលើនេះ សាច់ជ្រូកដែលត្រូវបានរត់ពន្ធ ឬនាំចូលខុសច្បាប់ចូលប្រទេសឡាវ ត្រូវតែបំផ្លាញចោលទាំងអស់ ។
ជាមួយគ្នានេះ រដ្ឋាភិបាលឡាវ បានណែនាំដល់កសិករ ត្រូវតែតាមដានសត្វឈឺ និងសម្លាប់សត្វទាំងនោះ ប្រសិនរកឃើញថាមានផ្ទុកមេរោគ ដើម្បីការពារការរីករាលដាលកាន់តែធ្ងន់ធ្ងរ ។

ដោយឡែក កាលនៅឆ្នាំ ២០១៩ ជំងឺប៉េស្តជ្រូក ធ្លាប់បានរីករាលដាលដល់ ១៧០ ភូមិ ក្នុង ៥៧ ស្រុកនៅទូទាំងប្រទេសឡាវ ។ តាមរយៈការផ្ទុះឡើងពេលនោះ បានបណ្តាលឲ្យជ្រូក ១៨,៧៧៤ ក្បាលឆ្លងមេរោគ និងសម្លាប់ចោល ខណៈដែល ៦,៨៣៦ ក្បាលផ្សេងទៀតត្រូវបានបំផ្លាញ ។
គួរបញ្ជាក់ថា ក្នុងឆ្នាំ ២០២០ ឡាវបានផ្អាកការនាំចូលសាច់ជ្រូកពីប្រទេសចិន និងថៃ បន្ទាប់ពីបានរកឃើញការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកចំនួន ៧ ករណី ខណៈក្នុងនោះមានជ្រូកងាប់ចំនួន ៩៧៣ ក្បាលនៅក្នុងខេត្ត Salavan ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Xinhua
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២១ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៤ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


