ព័ត៌មានអន្ដរជាតិ
ទីប្រឹក្សាសន្តិសុខកូរ៉េ លាលែងពីតំណែង ជុំវិញការអញ្ជើញ BLACKPINK ឱ្យទៅសម្ដែងនៅសេតវិមាន
បណ្ដាញអ៊ីនធឺរណិតកូរ៉េខាងត្បូងកំពុងជជែកវែកញែកគ្នាយ៉ាងក្តៅគគុក បន្ទាប់ពីលោក Kim Sung Han ទីប្រឹក្សាសន្តិសុខជាតិលាលែងពីតំណែង ពាក់ព័ន្ធនឹងការអញ្ជើញ BLACKPINK ឱ្យទៅសម្តែងក្នុងពិធីជប់លៀង នៅសហរដ្ឋអាមេរិក។

យោងតាមសេចក្តីរាយការណ៍ ជំទាវទីមួយ Jill Biden បានផ្តល់សំណើអញ្ជើញក្រុម BLACKPINK ស្នើសុំឱ្យសម្តែងជាមួយតារាចម្រៀង Lady Gaga ក្នុងពិធីជប់លៀងថ្នាក់រដ្ឋ ដែលលោកប្រធានាធិបតី Biden គ្រោងនឹងធ្វើជាម្ចាស់ផ្ទះ នៅពេលលោកប្រធានាធិបតីកូរ៉េ Yoon នឹងធ្វើទស្សនកិច្ចនៅវ៉ាស៊ីនតោន នៅខែមេសាខាងមុខ។

នៅក្នុងកម្មវិធីព័ត៌មានទូរទស្សន៍មួយលាតត្រដាងថា ខណៈមន្ត្រីជាច្រើននៅក្នុងជួររដ្ឋាភិបាលដឹងអំពីសំណើជំទាវទីមួយ Jill Biden លោកប្រធានាធិបតីបែរជាមិនត្រូវបានជូនដំណឹងនោះទេ ហើយនៅពេលលោកដឹងដំណឹងនេះក្រោយគេ លោកទំនងជាខឹងសម្បារ។
ទោះជាយ៉ាងណា របាយការណ៍បានអះអាងដែរថា ការលាលែងតំណែងរបស់ទីប្រឹក្សាសន្តិសុខ ប្រហែលមិនមែនមកពីករណីការខឹងសម្បាររបស់ប្រធានាធិបតីឡើយ ព្រោះលោក Kim Sung Han បានលាលែងពីតំណែងកាលពីម្សិលមិញ ក្នុងទម្រង់នៃការលាលែងដោយស្ម័គ្រចិត្ត។

ជាមួយគ្នានោះ សេចក្ដីរាយការណ៍ពីទូរទស្សន៍បានបញ្ចប់ថា ប្រសិនបើមន្ត្រីត្រូវលាលែងពីតំណែង ដោយសារបញ្ហាជាមួយ K-Pop មែននោះ វាជាដំណោះស្រាយមិនល្អនោះទេ ហើយវានឹងឆ្លុះបញ្ចាំងយ៉ាងអាក្រក់អំពីរដ្ឋាភិបាល។ យ៉ាងណាក្ដី រឿងពិតមិនទាន់មាននរណាទម្លាយច្បាស់ការណ៍នៅឡើយទេ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ BLACKPINK កំពុងពិចារណាការសម្ដែង នៅឯពិធីជប់លៀងរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden
ចុចអាន៖ Billie Eilish ផ្លាស់ចេញពីគ្រួសារ ទៅរស់នៅផ្ទះតម្លៃជាង ២លានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


