Connect with us

ព័ត៌មានអន្ដរជាតិ

អស់ពីរញ្ជួយដី និងផ្ទុះភ្នំភ្លើង ពេលនេះឥណ្ឌូនេស៊ីជួបគ្រោះមួយទៀត

បានផុស

នៅ

មន្រ្តីបាននិយាយកាលពីថ្ងៃអាទិត្យ ទី១៧ ខែមករា ថា មនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀសចេញ ហើយមនុស្សប្រមាណ ២០ នាក់ត្រូវបានសម្លាប់នៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះដោយសារទឹកជំនន់នៅលើកោះ Borneo របស់ប្រទេសឥណ្ឌូនេស៊ី ។

អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិលោក Raditya Jati បាននិយាយថា ទឹកជំនន់ដែលកើតឡើងដោយភ្លៀងខ្លាំងបណ្តាលឲ្យទឹកជំនន់ឡើងដល់កម្ពស់ ៣ ម៉ែត្រ ។

ទន្ទឹមនោះមនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញ នៅពេលមានទឹកជំនន់នៅឥណ្ឌូនេស៊ី ។

គិតត្រឹមថ្ងៃអាទិត្យនេះមនុស្ស ៣៩,៥៤៩ នាក់ត្រូវបានជម្លៀសចេញ ហើយយ៉ាងហោចណាស់ ១៥ នាក់ត្រូវបានសម្លាប់ដោយសារទឹកជំនន់ដែលបានជះឥទ្ធិពលដល់ស្រុក និងក្រុងចំនួន ១០ នៅខេត្ដ South Kalimantan នៅលើកោះ Borneo ។

ដោយឡែកមនុស្ស ៥ នាក់ផ្សេងទៀតត្រូវបានសម្លាប់ និង ៥០០ នាក់ទៀតត្រូវបានជម្លៀសចេញ បន្ទាប់ពីទឹកជំនន់ និងការបាក់ដីនៅទីក្រុង Manado ក្នុងខេត្ត North Sulawesi កាលពីថ្ងៃសៅរ៍ ខណៈមនុស្សម្នាក់ទៀតបានបាត់ខ្លួន ។

ភ្លៀងរដូវវស្សា និងជំនោរខ្យល់ខ្ពស់នៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះបានបង្កឲ្យមានការបាក់ដី និងទឹកជំនន់រាប់ពាន់កន្លែងនៅទូទាំងប្រទេសឥណ្ឌូនេស៊ីដែលមានបណ្តាញកោះចំនួន ១៧,០០០ និងមានប្រជាជនរាប់លាននាក់រស់នៅតំបន់ភ្នំ ឬនៅក្បែរតំបន់ទំនាបដែលមានជីជាតិនៅជិតទន្លេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ ឥណ្ឌូនេស៊ីរងទុក្ខផ្ទួនៗ ភ្នំភ្លើងដ៏ធំមួយកំពុងផ្ទុះលើកោះ ជ្វា

ចុចអាន ៖ អ្នកស្លាប់ដោយរញ្ជួយដីនៅឥណ្ឌូនេស៊ី កើនលើស៨០នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម