ព័ត៌មានអន្ដរជាតិ
កូនស្រីលោក ថាក់ស៊ីន ថា បក្សភឿថៃ ដាច់ខាតមិនបង្កើតរដ្ឋាភិបាលចម្រុះជាមួយមេដឹកនាំរដ្ឋប្រហារឡើយ
បេក្ខភាពនាយករដ្ឋមន្ត្រីដ៏សំខាន់របស់គណបក្សភឿថៃ គឺលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ត្រា (Paetongtarn Shinawatra) បានច្រានចោលរាល់ពាក្យចចាមអារ៉ាមដែលថា គណបក្សរបស់លោកស្រីនឹងបង្កើតរដ្ឋាភិបាលចម្រុះជាមួយអតីតមេដឹកនាំរដ្ឋប្រហារ បន្ទាប់ពីការបោះឆ្នោតសកលនៅថ្ងៃទី១៤ ខែឧសភាខាងមុខនេះ ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ កូនស្រីរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា រូបនេះបាននិយាយថា បើទោះបីជា ប្រជាប្រិយភាពរបស់បក្សភឿថៃធ្លាក់ចុះបន្តិចនៅក្នុងការបោះឆ្នោតស្ទង់មតិកាលពីពេលថ្មីៗនេះក៏ដោយ ក៏ដាច់ខាតគណបក្សរបស់យើងមិនចូលរួមបង្កើតរដ្ឋាភិបាលចម្រុះនោះដែរ ។
ដោយនិយាយសំដៅទៅគណបក្ស ផាឡាង ប្រាឆារ៉ាត់ (Palang Pracharath) ដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ប្រាវីត វង់ស៊ូវ៉ាន់ (Prawit Wongsuwan) និងគណបក្សថៃរួបរួមជាតិ (UNP) ដែលកំពុងតែងតាំងលោកនាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាន់អូចា សម្រាប់តំណែងនាយករដ្ឋមន្ត្រី, លោកស្រីបានលើកឡើងថា “ទឹកមុខរបស់លោកស្រីបង្ហាញយ៉ាងច្បាស់ លោកស្រីមិនត្រេកអរចំពោះការធ្វើរដ្ឋប្រហារចំនួន ២ លើកទម្លាក់រដ្ឋាភិបាលរបស់ឪពុកលោកស្រី និងម្តាយមីងរបស់លោកស្រីនោះទេ” ។

លោកស្រីបាននិយាយថា “អំពីរដ្ឋាភិបាលចម្រុះក្រោយការបោះឆ្នោត, ខ្ញុំចង់ឲ្យអ្នករាល់គ្នាមើលមុខរបស់ខ្ញុំឲ្យច្បាស់ វាប្រាកដជាមិនអាចទៅរួចនោះទេដែលខ្ញុំពេញចិត្តរដ្ឋប្រហារចំនួន ២ កាលពីឆ្នាំ ២០០៦ ទម្លាក់លោក ថាក់ស៊ីន និងរដ្ឋប្រហារឆ្នាំ ២០១៤ ទម្លាក់លោកស្រី យីងឡាក់ នោះ ដោយសារខ្ញុំចាត់ទុកអ្នកបោះឆ្នោត និងប្រជាជាតិនេះដោយការគោរព” ។
ការបោះឆ្នោតស្ទង់មតិនាពេលថ្មីៗនេះដែលធ្វើឡើងដោយមជ្ឈមណ្ឌល Nida Poll ក្នុងចំណោមអ្នកឆ្លើយសំណួរចំនួន ២,០០០ នាក់ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៧ ខែមេសា បានបង្ហាញថា គណបក្សភឿថៃនៅតែជាគណបក្សដែលមានប្រជាប្រិយភាពបំផុតសម្រាប់មណ្ឌលបោះឆ្នោត និងសមាជិកសភាក្នុងបញ្ជីគណបក្ស ដោយទទួលបានសំឡេង ៤៧.២០ ភាគរយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ បក្សភឿថៃ សង្ឃឹមទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោត ខែក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


