Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រី​បោះឆ្នោតជាន់ខ្ពស់​មីយ៉ាន់ម៉ា ​ត្រូវ​គេ​ធ្វើ​ឃាត

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់មួយរូប ដែលមានទំនាក់ទំនងជាមួយមេដឹកនាំយោធា ត្រូវបានក្រុមឧទ្ទាម បាញ់សម្លាប់ក្នុងរថយន្តនៅរដ្ឋធានីពាណិជ្ជកម្ម យ៉ាំងហ្គោន។

ក្រុមព័ត៌មានរបស់កងទ័ព បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Sai Kyaw Thu អនុប្រធានគណៈកម្មការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា ត្រូវបានសម្លាប់នៅក្នុងសង្កាត់ Thingangyun ភាគខាងកើតទីក្រុង យ៉ាំងហ្គោន កាលពីថ្ងៃសៅរ៍។ គាត់ត្រូវបានគេបាញ់ជាច្រើនគ្រាប់ចំទ្រូង ក និងក្បាល។

លោក Sai Kyaw Thu (រូបថត៖​ The Irrawaddy)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីថ្លែងការណ៍របស់កងទ័ពបានចង្អុលទៅកងកម្លាំងការពារប្រជាជន ថាជាអ្នកទទួលខុសត្រូវចំពោះការសម្លាប់នេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។

កងកម្លាំងការពារប្រជាជនប្រឆាំងរដ្ឋប្រហារ (PDF) ដែលរៀបចំនិងបំពាក់អាវុធដល់រដ្ឋាភិបាលរួបរួមជាតិ (NUG) បានក្រោកឈរឡើងប្រឆាំងនឹងយោធា ដែលបានដណ្តើមអំណាចកាលពីជាងពីរឆ្នាំមុន ហើយឈានទៅការបង្កវិបត្តិសង្គម និងសេដ្ឋកិច្ចនៅក្នុងប្រទេស។

គួរបញ្ជាក់ថា NUG ត្រូវបានបង្កើតឡើងដោយអ្នកនយោបាយជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ ដែលត្រូវបានបណ្តេញចេញពីតំណែងនៅក្នុងរដ្ឋប្រហារយោធា។

ស្របពេលយោធាមីយ៉ាន់ម៉ា បន្តការបង្រ្កាបយ៉ាងបង្ហូរឈាមលើក្រុមប្រឆាំងចាប់តាំងពីការដណ្តើមកាន់កាប់ប្រទេសក្នុងឆ្នាំ២០២១មកនោះ អ្នកប្រយុទ្ធ PDF បានកំណត់គោលដៅលើមន្ត្រីនានាដែលគេស្គាល់ ឬយល់ថាកំពុងធ្វើការជាមួយយោធា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ អាស៊ាន ថ្កោលទោស ដាច់អហង្ការ ចំពោះ ការ វាយ ប្រហារ អាកាសរបស់ មីយ៉ាន់ម៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម