ព័ត៌មានអន្ដរជាតិ
សមាជិកសភា អាមេរិក ឲ្យលោក Biden ផ្ដល់គ្រាប់បែកចង្កោមទៅអ៊ុយក្រែន ដើម្បីចង់ដឹងពីប្រសិទ្ធភាព
សមាជិកសភាអាមេរិកលោក Joe Wilson បាននិយាយកាលពីថ្ងៃពុធថា រដ្ឋបាលលោក Joe Biden គួរតែពិចារណាផ្តល់គ្រាប់បែកចង្កោមឲ្យអ៊ុយក្រែន ដើម្បីប្រើទប់ទល់នឹងកងកម្លាំងរុស្ស៊ីដែលកំពុងធ្វើប្រតិបត្តិការសឹកនៅអ៊ុយក្រែន ។

លោក Wilson បាននិយាយក្នុងសភាថា “យើងគួរតែពិចារណាផ្ដល់គ្រាប់បែកចង្កោមឲ្យអ៊ុយក្រែន ដើម្បីកំណត់ និងចង់ដឹងពីប្រសិទ្ធភាពរបស់អាវុធប្រភេទនេះលើសមរភូមិ ស្របពេលដែលជម្លោះជាមួយរុស្ស៊ី កាន់តែអូសបន្លាយពេល” ។
សមាជិកសភាមកពីគណបក្សសាធារណរដ្ឋរូបនេះបានបញ្ជាក់ថា បច្ចុប្បន្នអាមេរិកមានស្តុកគ្រាប់បែកចង្កោមចំនួន ២ លានគ្រាប់ ហើយលោកសង្ឃឹមថា រាល់កិច្ចខិតខំប្រឹងប្រែងនេះ នឹងត្រូវបានធ្វើឡើងដើម្បីពិនិត្យមើលការផ្តល់គ្រាប់បែកចង្កោមដែលយើងមានទៅដល់សមរភូមិនៅអ៊ុយក្រែន” ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី ១ ទេ ដែលសមាជិកសភាអាមេរិកបានអំពាវនាវឲ្យរដ្ឋបាលលោក Joe Biden បញ្ជូនគ្រាប់បែកចង្កោមទៅកាន់រដ្ឋាភិបាលទីក្រុងកៀវ ដើម្បីទុកសម្រាប់ប្រើប្រឆាំងនឹងសង្គ្រាមលុកលុយរបស់រុស្ស៊ីដែលអូសបន្លាយពេលជាង ១ ឆ្នាំមកនេះ ។
ទន្ទឹមនោះ កាលពីខែមីនា ក្រុមសមាជិកសភាមកពីគណបក្សសាធារណរដ្ឋក៏បានផ្ញើលិខិតមួយច្បាប់ទៅលោក Joe Biden ដោយជំរុញឲ្យប្រធានាធិបតីរូបនេះបញ្ជូនគ្រាប់បែកចង្កោមទៅឲ្យអ៊ុយក្រែនសម្រាប់ប្រើប្រាស់លើសមរភូមិ ចំពេលមានប្រតិបត្តិការសឹករបស់រុស្ស៊ីនៅទីនោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អាមេរិក អន់ចិត្តជាមួយ រុស្ស៊ី ដែលមានអាវុធល្បឿនលឿនជាងសំឡេងទំនើបជាង
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


