ព័ត៌មានអន្ដរជាតិ
ទីភ្នាក់ងារប៉ូលិសអឺរ៉ុប ធ្វើប្រតិបត្តិការឆ្លងដែន បង្ក្រាបក្រុមជួញដូរថ្នាំញៀនក្នុងទីផ្សារងងឹត
កាលពីថ្ងៃអង្គារទី២ខែឧសភា ទីភ្នាក់ងារប៉ូលិសអឺរ៉ុប (Europol) ប្រកាសថា កងកម្លាំងប៉ូលិសនៃប្រទេសជាច្រើន បានធ្វើប្រតិបត្តិការឆ្លងដែនដើម្បីបង្ក្រាបគេហទំព័រខុសច្បាប់ (Dark Web) ដ៏ធំមួយ ហើយបានចាប់ខ្លួនជនសង្ស័យចំនួន២៨៨នាក់ ដែលពាក់ព័ន្ធនឹងការទិញទំនិញ និងលក់ថ្នាំញៀនតាមទីផ្សារនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីភ្នាក់ងារដែលមានមូលដ្ឋាននៅទីក្រុងឡាអេ នៃប្រទេសហូឡង់មួយនេះ និយាយថា Europol បានសហការជាមួយប៉ូលិសនៃប្រទេសចំនួន៩ រួមមាន អូទ្រីស បារាំង អាល្លឺម៉ង់ ហូឡង់ ប៉ូឡូញ ប្រេស៊ីល ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងស្វីស បើកយុទ្ធនាការមួយឈ្មោះ SpecTor ប្រឆាំងនឹងគេហទំព័រខុសច្បាប់ Monopoly Market។
ក្នុងអំឡុងយុទ្ធនាការ ប៉ូលិសបានចាប់ខ្លួនជនសង្ស័យចំនួន២៨៨នាក់ ដែលពាក់ព័ន្ធនឹងប្រតិបត្តិការជួញដូរគ្រឿងញៀនរាប់ម៉ឺនគ្រាប់ ក្នុងទីផ្សារងងឹត។

ជនសង្ស័យត្រូវបានចាប់ខ្លួននៅទូទាំងទ្វីបអឺរ៉ុប ចក្រភពអង់គ្លេស ប្រេស៊ីល និងសហរដ្ឋអាមេរិក។ លើសពីនេះ ប៉ូលិសក៏បានរឹបអូសយកសាច់ប្រាក់ និងរូបិយបណ្ណ័គ្រីបតូ សរុបជាង ៥០លានអឺរ៉ូ, ថ្នាំញៀន៨៥០គីឡូក្រាម និងកាំភ្លើង១១៧ដើមផងដែរ។
គួរបញ្ជាក់ថា ប្រតិបត្តិការ SpecTor ត្រូវបានធ្វើឡើង បន្ទាប់ពីប៉ូលិសអាល្លឺម៉ង់ទទួលបានជោគជ័យក្នុងប្រតិបត្តិការស្រដៀងគ្នានេះកាលពីឆ្នាំ២០២១ និងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធទីផ្សារងងឹត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Vietnam Plus
ចុចអាន៖ Europol មានភ័ស្តុតាងបង្ហាញថា អាវុធត្រូវបានរត់ពន្ធពីអ៊ុយក្រែន យកទៅលក់លើទីផ្សារងងឹត
-
ព័ត៌មានជាតិ១ ថ្ងៃ មុន
តើធ្វើដូចម្ដេចទើបរៀនភាសាអង់គ្លេស ឆាប់ចេះអាន និយាយ និងសរសេរបានល្អ?
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
សន្តិសុខសង្គម៥ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន
ហេតុផល ៥យ៉ាង ដែលព្រលានយន្តហោះឡាវ មិនមានជើងហោះហើរត្រង់ទៅកាន់អឺរ៉ុប
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
ជាលើកដំបូង កម្ពុជា នាំចេញបង្កងកណ្ដូបរស់ចំនួន៤៥គីឡូក្រាម ទៅកាន់ទីផ្សារចិន
-
សន្តិសុខសង្គម៦ ថ្ងៃ មុន
អគ្គិភ័យឆេះផ្ទះតារាចម្រៀងលោក ណូយ វ៉ាន់ណេត ខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន
តើពិតជាមានមនុស្សក្រៅភពមែនឬ? ពេលនេះ អង្គការ NASA បញ្ចេញរបាយការណ៍ហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ មុន
មន្ត្រីនគរបាលដែលបើករថយន្តបុកស្ត្រីម្នាក់ស្លាប់នៅកោះរាជាស្វាមីស្ត្រីរងគ្រោះ