ព័ត៌មានអន្ដរជាតិ
អាមេរិក ថា រុស្ស៊ី ទំនងជាមិនប្រើអាវុធនុយក្លេអ៊ែរ ទេ
មន្ត្រីចារកម្មកំពូលរបស់អាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៤ខែឧសភាថា រុស្ស៊ីទំនងជាមិនប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួនទេ ថ្វីបើវិមានក្រឹមឡាំងតែងតែគំរាម ហើយទីក្រុងមូស្គូ កំពុងរងគ្រោះធ្ងន់ធ្ងរក្នុងប្រតិបត្តិការនៅអ៊ុយក្រែនក៏ដោយ។

នាយកផ្នែកស៊ើបការណ៍សម្ងាត់ជាតិលោកស្រី Avril Haines បានប្រាប់គណៈកម្មាធិការប្រដាប់អាវុធព្រឹទ្ធសភាថា “តាមការវាយតម្លៃបច្ចុប្បន្នរបស់យើង វាមិនទំនងទេដែលរុស្ស៊ីនឹងប្រើអាវុធនុយក្លេអ៊ែរនោះ”។
ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Haines មិនបានបញ្ជាក់លម្អិតអំពីការវាយតម្លៃរបស់សហគមន៍ស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកឡើយ។

ភាពតានតឹងនុយក្លេអ៊ែររវាងរុស្ស៊ីនិងសហរដ្ឋអាមេរិក បានកើនឡើងខ្លាំងចាប់តាំងពីជម្លោះនៅអ៊ុយក្រែនផ្ទុះឡើង ដោយលោក ពូទីន បានព្រមានម្តងហើយម្តងទៀតថា រុស្ស៊ីត្រៀមខ្លួនរួចស្រេចអស់ហើយក្នុងការប្រើប្រាស់ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ប្រសិនបើចាំបាច់ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន។
កាលពីខែកុម្ភៈ លោក ពូទីន បានប្រកាសថា រុស្ស៊ីផ្អាកការចូលរួមនៅក្នុងសន្ធិសញ្ញា New START ដែលជាកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរនៅសល់ចុងក្រោយតែមួយគត់ជាមួយសហរដ្ឋអាមេរិក។ វាគឺជាកិច្ចព្រមព្រៀងកំណត់ចំនួនក្បាលគ្រាប់យុទ្ធសាស្ត្រដែលភាគីនីមួយៗអាចដាក់ពង្រាយបាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អាមេរិក បដិសេធ ជាមេខ្លោង នៃ ការ ប៉ុនប៉ងធ្វើឃាតលោក ពូទីន ក្នុងទីក្រុងមូស្គូ
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ទំនាយ៦យ៉ាងរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ២០២៤ ខ្លាំងជាង ២០២៣
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
សន្តិសុខសង្គម៣ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ទីបំផុត ស្រ្តីតែងខ្លួនជាប្រុសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយតាមរំខានយុវតីម្នាក់រាប់ឆ្នាំ