ព័ត៌មានអន្ដរជាតិ
លោក ថាក់ស៊ីន និយាយដាក់លោក ប្រាយុទ្ធ យ៉ាងណាខ្លះ ក្រោយចាញ់ឆ្នោត?
អតីតនាយករដ្ឋមន្ត្រីដ៏មានឥទ្ធិពលរបស់ប្រទេសថៃគឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា បាននិយាយកាលពីពេលថ្មីៗនេះថា មេទ័ពវ័យចំណាស់គឺលោក ប្រាយុទ្ធ ចាន់អូចា គួរតែចូលនិវត្តន៍ពីអាជីពនយោបាយដោយសេចក្ដីថ្លៃថ្នូរ ។

លោក ថាក់ស៊ីន បានលើកឡើងទៀតថា “មេទ័ពដែលបង្កឲ្យមានភាពចលាចលជាច្រើនឆ្នាំកន្លងមកនេះ គួរតែសម្រេចចិត្តចូលនិវត្តន៍ ហើយវាក៏ជាការដាស់តឿនដល់កងទ័ពផងដែរថា ការប្រើប្រាស់អំណាចហួសហេតុពេក គឺជាអ្វីដែលសង្គមថៃបដិសេធមិនបន្តគាំទ្រទៀតនោះទេ” ។
ទន្ទឹមនោះលោក ថាក់ស៊ីន ក៏បានសរសើរដល់គណបក្សចលនាឆ្ពោះទៅមុខផងដែរ ដែលឈ្នះការបោះឆ្នោតលើគណបក្សថៃរួបរួមជាតិរបស់លោក ប្រាយុទ្ធ ដោយសារតែយុទ្ធនាការឃោសនាតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា TikTok ជាដើម ។

នៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី១៤ ខែឧសភាកន្លងទៅ គណបក្សថៃរួបរួមជាតិរបស់លោក ប្រាយុទ្ធ ឈរនៅលេខរៀងទី៥ ដោយទទួលបានត្រឹមតែ ៣៦ អាសនៈប៉ុណ្ណោះក្នុងសភាតំណាងរាស្រ្តចំនួន ៥០០ អាសនៈ ខណៈគណបក្សចលនាឆ្ពោះទៅមុខទទួលបានរហូតដល់ ១៥២ អាសនៈ ។
គួរបញ្ជាក់ថា លោក ថាក់ស៊ីន នៅតែជាឥស្សរជនដ៏លេចធ្លោមួយរូបក្នុងឆាកនយោបាយថៃ បើទោះជាត្រូវនិរទេសខ្លួនអស់រយៈពេល ១៧ ឆ្នាំ ដើម្បីគេចពីការកាត់ទោសដាក់ពន្ធនាគារ បន្ទាប់ពីលោកត្រូវបានទម្លាក់ពីអំណាចក្នុងរដ្ឋប្រហារឆ្នាំ ២០០៦ ក៏ដោយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


