ព័ត៌មានអន្ដរជាតិ
បក្សចលនាឆ្ពោះទៅមុខ ថៃ ត្រៀមដំឡើងប្រាក់ខែដល់កម្មករ ៣ កម្រិតនេះ
នាយកមជ្ឈមណ្ឌលសិក្សាពាណិជ្ជកម្មអន្តរជាតិនៃសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ (UTCC) បានចេញមកប្រាប់ពីកម្រិត ឬជំនាញរបស់កម្មករ ទៅដល់គណបក្សចលនាឆ្ពោះទៅមុខ ដែលសន្យាត្រៀមនឹងដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃ នៅពេលឡើងកាន់តំណែង ។

លោក Att Pisarnvanich សាស្ត្រាចារ្យរងនៃសាកលវិទ្យាល័យ UTCC បានឲ្យដឹងថា គោលការណ៍ដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃដល់ ១៣ ដុល្លារ ដែលស្នើឡើងដោយគណបក្សចលនាឆ្ពោះទៅមុខ របស់បេក្ខភាពនាយករដ្ឋមន្ត្រីថៃលោក Pita Limjaroenrat ដែលទើបជាប់ឆ្នោតថ្មី គួរតែត្រូវបានបែងចែកជា ៣ កម្រិតដូចខាងក្រោម៖
កម្រិតទី១ ៖ សម្រាប់កសិករ ប្រាក់ឈ្នួលគួរកើនឡើងដល់ ១១.៥០ ដុល្លារក្នុងមួយថ្ងៃ (៣៤៥ ដុល្លារក្នុងមួយខែ)
កម្រិតទី២ ៖ សម្រាប់កម្មករឧស្សាហកម្ម ប្រាក់ឈ្នួលគួរកើនឡើងដល់ ១២.៣០ ដុល្លារក្នុងមួយថ្ងៃ (៣៦៩ ដុល្លារក្នុងមួយខែ)
កម្រិតទី៣ ៖ សម្រាប់អាជីវកម្មផ្នែកសេវាកម្មដូចជា បច្ចេកវិទ្យាព័ត៌មាន (IT), ហិរញ្ញវត្ថុ, ការកម្សាន្ត និងសំណង់ ប្រាក់ឈ្នួលគួរកើនឡើងដល់ ១៣ ដុល្លារក្នុងមួយថ្ងៃ (៣៩០ ដុល្លារក្នុងមួយខែ) អាស្រ័យលើកម្រិតជំនាញរបស់កម្មករ ។

ទោះយ៉ាងណាក៏ដោយ គោលការណ៍បង្កើនប្រាក់ឈ្នួលអប្បបរមាប្រចាំថ្ងៃរបស់គណបក្សចលនាឆ្ពោះទៅមុខ ក៏ពឹងផ្អែកលើភាពស្របគ្នាជាមួយនឹងវិធានការជំរុញសេដ្ឋកិច្ច និងតម្លៃប្រើប្រាស់ដូចជា ទឹក និងអគ្គិសនីជាដើម ខណៈបច្ចុប្បន្នពលករបរទេសដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ ទទួលបានប្រាក់ខែអប្បបរមាប្រមាណជា ៣០០ ដុល្លារក្នុងមួយខែ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ មកដឹងប្រាក់ខែពលករ កម្ពុជា និងប្រទេសផ្សេងទៀតដែលធ្វើការនៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


