Connect with us

ព័ត៌មានអន្ដរជាតិ

ថៃនាំចេញទុរេនទៅចិនជិតកន្លះលានតោនក្នុងរយៈពេល ៥ខែ

បានផុស

នៅ

ថៃនាំចេញទុរេនជិតកន្លះលានតោនទៅចិនក្នុងរយៈពេល ៥ខែ​ដំបូងនៃឆ្នាំនេះ ខណៈដែលប្រជាប្រិយភាពទុរេនថៃនៅតែបន្តកើនឡើងក្នុងចំណោមអតិថិជនចិន។

លោក Anucha Burapachaisri អគ្គលេខាធិការរងនៃនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការនយោបាយ និងជាអ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថា ថៃបាននាំចេញទុរេនស្រស់ជាង ០.៤៧ លានតោនក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២៣ ខណៈផ្លូវដឹកជញ្ជូន កាន់តែមានភាពលឿនជាងមុនទៅប្រទេសចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ននេះ ទុរេនថៃកំពុងត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសចិនតាមច្រករបៀងពាណិជ្ជកម្មផ្លូវគោក-សមុទ្រអន្តរជាតិថ្មី ដោយកាត់បន្ថយរយៈពេលធ្វើដំណើរមកត្រឹមតែ ៤ថ្ងៃប៉ុណ្ណោះ។ ជម្រើសនៃការដឹកជញ្ជូនថ្មីនេះមិនត្រឹមតែជួយកាត់បន្ថយថ្លៃដើមផ្លែឈើថៃប៉ុណ្ណោះទេ ថែមទាំងកាត់បន្ថយការខូចខាតក្នុងអំឡុងពេលដឹកជញ្ជូនផងដែរ។

កាលនៅឆ្នាំ ២០២២ ការនាំចេញទុរេនស្រស់របស់ថៃមានតម្លៃជាង ១.១ពាន់លានបាត ដែលជាតម្លៃខ្ពស់បំផុតនៃការនាំចេញទុរេនក្នុងរយៈពេល ៣០ឆ្នាំ។

យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម ប្រទេសចិននៅតែជាទីផ្សារនាំចេញដ៏ធំបំផុតសម្រាប់ធុរេនថៃ ដែលស្មើនឹងជាង ៩៦ភាគរយ នៃបរិមាណនាំចេញសរុបនៅក្នុងឆ្នាំមុន។

ក្នុងឆ្នាំ ២០២២ ប្រទេសថៃស្ថិតក្នុងចំណោមប្រទេសនាំចេញផ្លែឈើច្រើនជាងគេទៅកាន់ប្រទេសចិន ដែលរកចំណូលបានជាង ៤.៩ ពាន់លានដុល្លារអាមេរិក៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ The Nation Thailand

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម