Connect with us

ព័ត៌មានអន្ដរជាតិ

ម្ដាយក្មេកភ្ញាក់ផ្អើល ក្រោយដឹងថាកូនប្រសាស្រីជាទារកដែលគាត់សង្គ្រោះកាលពី ២០ ឆ្នាំមុន

បានផុស

នៅ

មិនដឹងថាវាជាវាសនាឬជាភាពចៃដន្យនោះទេ បន្ទាប់ពីម្ដាយក្មេកដឹងថាកូនប្រសាស្រីគឺជាទារក ដែលត្រូវសង្គ្រោះកាលពី២០ឆ្នាំមុនមក ខណៈគាត់ធ្លាប់ជាគិលានុបដ្ឋាយិកានៅមន្ទីរពេទ្យ Lakeview រដ្ឋ Wyoming សហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Mary Ann West មិនដឹងថា​ទារកដែល​បានសង្គ្រោះពីការកើតដ៏លំបាកកាលពីជាង ២០ ឆ្នាំមុន នឹង​ក្លាយជា​កូនប្រសាររបស់​គាត់ឡើយ។​ នៅពេលនោះ​​ គាត់គឺជាពេទ្យឆ្មបមានឯកទេសក្នុងការបង្កើតកូន​ឲ្យមនុស្សស្រី។ រឿងដ៏អស្ចារ្យមួយបានកើតឡើងក្នុងឆ្នាំ ២០០១ នាងបានជួយស្ត្រីមានផ្ទៃពោះម្នាក់ឈ្មោះ Stacy Polle សម្រាលបានទារកម្នាក់។

អំឡុងពេលមានផ្ទៃពោះ Stacy មាន​ជំងឺ​កម្រ​មួយ​ដែល​គេ​ហៅ​ថា​ការ​ជាប់​ទង​ទងផ្ចិត។ នេះប៉ះពាល់ដល់​ជីវិតទាំងម្តាយ និងកូន។ ជាសំណាងល្អ អរគុណចំពោះភាពវៃឆ្លាត និងភាពប៉ិនប្រសប់​របស់ Mary ដោយធ្វើឲ្យ Stacy បង្កើតកូនដោយជោគជ័យ ​បើកភ្នែក​មើល​ពិភពលោក​ដោយសុវត្ថិភាព។

កំណើតដែលមានសុខភាពល្អរបស់ទារក Kelsey វាបានក្លាយជាការ​រឿង​ដ៏គួរឲ្យ​ចងចាំបំផុត​របស់Mary “ខ្ញុំនៅតែចងចាំថ្ងៃដែល Kelsey កើត។ ខ្ញុំមិនដែលមានការងារ​លំបាក​បែបនេះ​ពីមុនមកទេ។ ការសម្រាលកូនដោយសុវត្ថិភាពគឺជាអព្ភូតហេតុពិតប្រាកដ”។

បន្ទាប់ពីជួយ Stacy សម្រាលកូន នាង​បាន​គ្រវី​ដៃ​លា​ម្តាយ​និង​កូន​ទាំង​ពីរ។ នាង​មិន​ដែល​គិត​ថា​ថ្ងៃ​ណា​មួយ​នាង​នឹង​បាន​ឃើញ Kelsey តូច​ម្តង​ទៀត​ទេ។ ម្យ៉ាងទៀត ស្ថានភាព​ដែល​នាំ​ពួកគេ​មក​ជួប​គ្នា​ពិតជា​ពិសេស​បំផុត​។ កូនប្រុសរបស់ Mary ឈ្មោះ Tyler ដែលនៅពេលនោះជាបុគ្គលិកធនាគារ ជួប Kelsey ដោយចៃដន្យពេលគាត់នៅធនាគារ អ្នក​ទាំង​ពីរ​បាន​លង់​ស្រលាញ់​គ្នា​ភ្លាមៗ។ ពួកគេ​មាន​ទំនាក់ទំនង​ស្នេហា​ហើយ​បាន​សម្រេចចិត្ត​រៀបការ​។ ថ្ងៃដែលគ្រួសារទាំងពីរបានជួបគ្នា Kelsey មាន​អារម្មណ៍​ធ្លាប់​ស្គាល់​ពេល​នាង​ឃើញ​ម្ដាយ​ក្មេក។

ក្រោយពីភ្ជាប់ពាក្យ គូស្នេហ៍ចាប់ផ្តើមរៀបចំពិធីមង្គលការ។ ថ្ងៃមួយពួកគេជំពប់ដួលលើអាល់ប៊ុមរូបថតកុមារភាពរបស់ Kelsey ហើយបានឈប់នៅទំព័រមួយដែលមានរូបភាពគិលានុបដ្ឋាយិកា និងទារក។​គ្រួសារ​ទាំង​ពីរ​រន្ធត់​ចិត្ត​ពេល​ដឹង​ការពិត។ Mary​បាននិយាយថា “អ្វីគ្រប់យ៉ាងហាក់ដូចជាត្រូវបានកំណត់ទុកជាមុនជាយូរមកហើយ”។

បន្ទាប់មកពួកគេបានរៀបការ​ Kelsey និយាយ​ថា នាងសប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​បាន​នៅ​ជាមួយ​គ្រួសារ​ប្តី​នាង​ហ៊ុំព័ទ្ធដោយមនុស្សដែលធ្លាប់ស្គាល់​។ ចំណែកម្តាយរបស់ Kelsey បាននិយាយថា គាត់តែងតែដឹងគុណចំពោះជំនួយរបស់ Mary ក្នុងឆ្នាំនោះ។ ពួកគេម្នាក់ៗមានចំណងពិសេស និងមិនអាចបំបែកបាននៅក្នុងជីវិតរបស់នាង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖docbao

ចុចអាន៖បេក្ខនារីភេទទី ៣ ម្នាក់ ខឹងលទ្ធផលប្រកួត ស្ទុះទៅទាញសក់ក្លែងក្លាយអ្នកឈ្នះមកុដ

ចុចអាន៖ចិន រកឃើញអាហារប្រពៃណីកប់ក្នុងដី អាយុកាល ២ ពាន់ឆ្នាំឯណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម