ព័ត៌មានអន្ដរជាតិ
លោក បៃដិន ហៅលោក ស៊ី “ជនផ្តាច់ការ” ក្រោយរដ្ឋមន្ត្រីការបរទេសអាមេរិក ធ្វើទស្សនកិច្ចទីក្រុងប៉េកាំង
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានហៅប្រធានាធិបតីចិន លោក ស៊ី ជីនពីង ថាជាជនផ្តាច់ការ នៅឯកម្មវិធីរៃអង្គាសថវិកាមួយ ក្នុងរដ្ឋកាលីហ្វ័រញ៉ា។

ការកត់សម្គាល់របស់លោក កើតឡើងមួយថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ជួបលោក ស៊ី សម្រាប់កិច្ចពិភាក្សានៅទីក្រុងប៉េកាំង ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹងរវាងមហាអំណាចទាំងពីរ។
លោក ស៊ី បានបង្ហាញពីវឌ្ឍនភាពមួយចំនួនក្នុងកិច្ចភាក្សានោះ ខណៈលោក Blinken គូសបញ្ជាក់ថា ភាគីទាំងពីរបើកចំហសម្រាប់កិច្ចពិភាក្សាបន្ថែមទៀត។
នៅឯកម្មវិធីរៃអង្គាសប្រាក់កាលពីយប់ថ្ងៃអង្គារទី២០ខែមិថុនា លោក បៃដិន ក៏បាននិយាយផងដែរថា លោក ស៊ី មានការខ្មាសអៀន ចំពោះភាពតានតឹងនាពេលថ្មីៗនេះជុំវិញករណីបាឡុងចារកម្មចិននៅសហរដ្ឋអាមេរិក។
លោក បៃដិន បន្តថា “មូលហេតុដែលលោក ស៊ី ជីនពីង ខឹងសម្បាយ៉ាងខ្លាំងនោះ គឺទាក់ទងនឹងពេលដែលខ្ញុំបានបាញ់ទម្លាក់បាឡុងដែលផ្ទុកឧបករណ៍ចារកម្មនៅក្នុងនោះ។ នោះគឺជាភាពអាម៉ាស់ខ្លាំងណាស់សម្រាប់ជនផ្តាច់ការ នៅពេលពួកគេមិនដឹងថាមានអ្វីកើតឡើង”។
ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសចិន មិនទាន់បញ្ចេញប្រតិកម្មណាមួយ ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក បៃដិន នៅឡើយទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ កូរ៉េខាងជើង ចំអកឲ្យអាមេរិកថា ទស្សនកិច្ចរបស់លោក Blinken នៅចិនថ្ងៃមុន គឺទៅ “សុំទាន”
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


