ព័ត៌មានអន្ដរជាតិ
IAEA ស្នើជប៉ុនពិនិត្យសំណល់ទឹកចេញពីរោងចក្រនុយក្លេអ៊ែរ
លោក រ៉ាហ្វាអែល ម៉ារៀលណូ ក្រូស៊ី អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូ អន្តរជាតិ បានដាក់របាយការណ៍គ្រប់ជ្រុងជ្រោយរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ទៅលោកនាយករដ្ឋមន្ត្រីជប៉ុន គីស៊ីដា នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣។ ការដាក់នេះ គឺដើម្បីត្រួតពិនិត្យពីសុវត្ថិភាពនៃសំណល់ទឹក ដែលត្រូវបានបន្សុទ្ធដោយប្រព័ន្ធប្រព្រឹត្តិកម្មសារធាតុរាវកម្រិតខ្ពស់(ALPS) យកចេញពីរោងចក្រអគ្គិសនីថាមពលនុយក្លេអ៊ែរ វូគូស៊ីម៉ា ដៃអ៊ិឈិ។

នៅក្នុងរបាយការណ៍នេះ IAEA សន្និដានថា វិធីសាស្រ្តក្នុងការបង្ហូរសំណល់ទឹកដែលត្រូវបានបន្សុទ្ធដោយប្រព័ន្ធALPS ចូលទៅក្នុងសមុទ្រ ព្រមទាំងសកម្មភាពដែលពាក់ព័ន្ធដោយក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) គណៈកម្មាធិការបទប្បញ្ញត្តិនុយក្លេអ៊ែរ(NRA) និងរដ្ឋាភិបាលជប៉ុន គឺស្របតាមស្តង់ដារសុវត្ថិភាពអន្តរជាតិដែលពាក់ព័ន្ធ។ ចំពោះផលប៉ះពាល់វិញ គឺប៉ះពាល់វិទ្យុសកម្មតិចតួចបំផុតដល់មនុស្ស និងបរិស្ថាន។
របាយការណ៍នេះ គឺជាការវាយតម្លៃយោងទៅលើភស្តុតាងវិទ្យាសាស្ត្ររបស់ IAEA ជាភាគីទីបីដែលឯករាជ្យ ហើយត្រូវបានអនុម័តនៅក្រោមលក្ខន្តិកៈរបស់ IAEA ដើម្បីបង្កើត និងអនុវត្តស្តង់ដារសុវត្ថិភាពអន្តរជាតិក្នុងវិស័យនុយក្លេអ៊ែរ។ ជាមួយគ្នានេះ ការធ្វើរបាយការណ៍គ្រប់ជ្រុងជ្រោយរបស់ IAEA ប្រកបដោយតម្លាភាព និងត្រឹមត្រូវ ក៏មានការចូលរួមពីអ្នកជំនាញមកមកពីអន្តរជាតិ រួមទាំងប្រទេសចិន និងកូរ៉េខាងត្បូងផងដែរ។
រីឯ ការត្រួតពិនិត្យរបាយការណ៍វិញ មិនត្រឹមតែមានជប៉ុននោះទេ ក៏មានការចូលរួមពីប្រទេសទីបី និងប្រទេសជិតខាងរួមចំណែកត្រួតពិនិត្យដូចគ្នា។ រដ្ឋាភិបាលជប៉ុន នឹងបន្តផ្តល់ព័ត៌មានបន្តបន្ទាប់ដល់អន្តរជាតិ ជាមួយនឹងរបាយការណ៍នេះ។ចំពោះរបាយការណ៍គ្រប់ជ្រុងជ្រោយរបស់ IAEA ត្រូវបានបង្ហោះជាសាធារណៈជាមួយថ្ងៃដែលដាក់របាយការណ៍នេះទៅនាយករដ្ឋមន្ត្រីជប៉ុនដូចគ្នា នៅគេហទំព័ររបស់ IAEA (https://www.iaea.org/sites/default/files/iaea_comprehensive_alps_report.pdf )៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


