Connect with us

ព័ត៌មានអន្ដរជាតិ

លោក Pita រៀបយុទ្ធសាស្រ្តសម្រាប់ការបោះឆ្នោតជុំបន្ទាប់ ព្រោះអាចមានបេក្ខជនមួយរូប ចូលមកប្រជែង

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Pita Limjaroenrat (រូបថត៖ AP)

មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ លោក Pita Limjaroenrat បានបរាជ័យ ក្នុងការក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ បន្ទាប់ពីសភាបោះឆ្នោត កាលពីថ្ងៃព្រហស្បតិ៍ទី១៣ខែកក្កដា។

លោក Pita អាយុ៤២ឆ្នាំ គឺជាបេក្ខជនតែម្នាក់គត់ក្នុងការបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រី ប៉ុន្តែមិនអាចទទួលបានសំឡេងគាំទ្រចាំបាច់ពីសភាទាំង២នោះទេ។

គណបក្សចលនាឆ្ពោះទៅមុខ បានឈ្នះការបោះឆ្នោតសកលកាលពីថ្ងៃទី១៤ខែឧសភា ហើយបង្កើតក្រុមចម្រុះជាមួយសម្ព័ន្ធមិត្ត៧បក្ស។ រួមគ្នា ពួកគេមាន៣១២អាសនៈ នៅក្នុងសភាតំណាងរាស្រ្តដែលមានសមាជិក៥០០រូប។

ដើម្បីក្លាយជានាយករដ្ឋមន្ត្រី លោក Pita ត្រូវតែមានការយល់ព្រមពីសមាជិកសភាយ៉ាងតិច ៣៧៥នាក់ ប៉ុន្តែគាត់អាចទទួលបានសំឡេងត្រឹមតែ៣២៤ប៉ុណ្ណោះកាលពីថ្ងៃព្រហស្បតិ៍។

ក្រោយ​ការ​បោះ​ឆ្នោត លោក Pita និយាយ​ថា “ទាក់​ទង​នឹង​លទ្ធផល​បោះ​ឆ្នោត ខ្ញុំ​ទទួល​យក ប៉ុន្តែ​យើង​នឹង​មិន​ចុះ​ចាញ់​ឡើយ។ យើង​នឹង​មិន​ចុះ​ចាញ់​ទេ។ យើង​នឹង​ចំណាយ​ពេល​ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ​ រកសំឡេង​ឆ្នោត​សម្រាប់​ជុំ​បន្ទាប់”។

ការ​បោះ​ឆ្នោត ​បាន​ចាប់​ផ្តើម​នៅ​ម៉ោង​ប្រហែល​៤​ល្ងាច​ និង​មាន​រយៈ​ពេល​ជាង​២​ម៉ោង។ វាកើតឡើងបន្ទាប់ពីការជជែកដេញដោលអស់រយៈពេលច្រើនម៉ោង ដែលផ្តោតសំខាន់លើគោលនយោបាយរបស់គណបក្សចលនាឆ្ពោះទៅមុខ ក្នុងការកែប្រែច្បាប់បរិហាកេរ្តិ៍ព្រះមហាក្សត្រ។

គួរបញ្ជាក់ថា ការបោះឆ្នោតជុំបន្ទាប់ នឹង​ធ្វើ​ឡើងនៅ​ថ្ងៃ​ទី១៩ ខែ​កក្កដា ហើយអាច​មាន​បេក្ខជន​នាយក​រដ្ឋមន្ត្រី​មួយ​រូប​ទៀត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ លោក Pita បរាជ័យក្នុងការបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រី ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម