ព័ត៌មានអន្ដរជាតិ
អាមេរិក ធានាថា ប្រតិបត្តិការវាយបករបស់ អ៊ុយក្រែន លើ រុស្ស៊ី នឹងអូសបន្លាយពេលច្រើនខែទៀត
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បាននិយាយថា ប្រតិបត្តិការវាយបករបស់អ៊ុយក្រែនលើរុស្ស៊ីទំនងជានឹងអូសបន្លាយរយៈពេលជាច្រើនខែទៀត បន្ទាប់ពីអ៊ុយក្រែនដណ្ដើមបានមកវិញនូវទឹកដីដែលរុស្ស៊ីកំពុងកាន់កាប់ប្រហែល ៥០ ភាគរយ ។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN ដែលចាក់ផ្សាយកាលពីថ្ងៃអាទិត្យ, លោក Blinken បាននិយាយថា ប្រតិបត្តិការវាយបករបស់អ៊ុយក្រែនលើរុស្ស៊ី គឺទើបតែស្ថិតក្នុងថ្ងៃដំបូងប៉ុណ្ណោះ ដូច្នេះវានឹងអូសបន្លាយពេលជាច្រើនខែទៀត ។
រដ្ឋមន្ត្រីការបរទេសរូបនេះបានលើកឡើងទៀតថា “ទោះយ៉ាងណា កងកម្លាំងអ៊ុយក្រែនក៏កំពុងស្ថិតក្នុងការប្រយុទ្ធដ៏លំបាកមួយក្នុងការដណ្ដើមយកមកវិញនូវទឹកដីដែលបាត់បង់បន្ថែមទៀត ដោយសារតែខាងរុស្ស៊ីក៏បានដាក់កម្លាំងការពារយ៉ាងរឹងមាំផងដែរ ហើយយើងមិនអាចនិយាយលេងសើចបានទេដែលថា ការវាយបកមានរយៈពេល ២ ឬ ៣ សប្ដាហ៍នោះ ខ្ញុំគិតថា វានឹងមានរយៈពេលច្រើនខែទៀត” ។

លោក Blinken ក៏បាននិយាយផងដែរថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបរាជ័យក្នុងការសម្រេចបាននូវគោលបំណងរបស់គាត់ក្នុងការលុបអ៊ុយក្រែនចេញពីផែនទី ដើម្បីលុបបំបាត់ឯករាជ្យភាព និងអធិបតេយ្យភាព ជាពិសេសគោលបំណងដាក់បញ្ចូលអ៊ុយក្រែនទៅក្នុងប្រទេសរុស្ស៊ី” ។
ដោយឡែក នៅពេលអ្នកសារព័ត៌មានសួរថាតើអ៊ុយក្រែននឹងទទួលបានយន្តហោះចម្បាំង F-16 តាមការស្នើសុំឬអត់នោះ, លោក Blinken បានឆ្លើយថា “រឿងនេះនឹងកើតឡើង ហើយពេលវេលាដែលពិតប្រាកដនោះ គឺនៅពេលដែលកងទ័ពអ៊ុយក្រែនត្រូវបានបណ្ដុះបណ្ដាលត្រឹមត្រូវឲ្យចេះបើកជាមុនសិន” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ពូទីន ថា លោកខាងលិចខកចិត្តលើ អ៊ុយក្រែន ដែលខំផ្ដល់អាវុធទៅឲ្យ ហើយ នៅតែបរាជ័យវាយបកលើ រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


