Connect with us

ព័ត៌មានអន្ដរជាតិ

បុរសវៀតណាមម្នាក់បាត់បង់ជីវិត ដោយសារឪម៉ាល់ទិច

បានផុស

នៅ

កាលពីថ្ងៃអាទិត្យ ទី២៣ ខែកក្កដា មានបុរសវ័យ ៣១ ឆ្នាំម្នាក់នៅខេត្ត Quang Nam ភាគកណ្ដាលនៃប្រទេសវៀតណាម ត្រូវឪម៉ាល់ទិចជាច្រើនទ្រនិចរហូតដល់បាត់បង់ជីវិតភ្លាមៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងករណីខាងលើ លោក Phan Dinh Dung ប្រធានឃុំ Tam My Tay នៅស្រុក Nui Thanh បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ Le Viet Phuc ត្រូវបានឪម៉ាល់ទិច ខណៈពេលគាត់ និងមនុស្សមួយក្រុមទៀតកំពុងប្រមូលសំបុកឪម៉ាល់ ដើម្បីលក់កូនរបស់វា ។

ភ្លាមៗនោះ ប្រជាពលរដ្ឋ​​ប្រញាប់ប្រញាល់នាំគ្នា​បញ្ជូន​គាត់​ទៅកាន់​មណ្ឌល​សុខភាព​ក្នុងស្រុក ប៉ុន្តែ​គាត់​សន្លប់បាត់​ហើយ ​។ គ្រូពេទ្យនិយាយបន្ថែមទៀតថា លោក Le Viet រងរបួសខួរក្បាលធ្ងន់ធ្ងរ បណ្ដាលឲ្យស្លាប់នៅថ្ងៃបន្ទាប់ ។

យ៉ាងណាមិញ យោងតាមប្រភពច្បាស់លាស់បានឲ្យដឹងថា Le Viet និងភរិយារបស់លោកមានកូនដល់ទៅ ៣ នាក់ដែលទើបតែមានអាយុពី ៤ ទៅ ៦ ឆ្នាំប៉ុណ្ណោះ ។ ណាមួយពួកគេគ្មានការងារច្បាស់លាស់ទេ ទើបលោកដើរប្រមូលកូនឪម៉ាល់ដើម្បីលក់ក្នុង ១ គីឡូក្រាម ទទួលបានតម្លៃពី ១៣ ដុល្លារ ទៅ ១៩ ដុល្លារ ដោះស្រាយបញ្ហាជីវភាពតែប៉ុណ្ណោះ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ vnexpress

ចុចអាន៖ មនុស្ស ៩ ​នាក់​នៅ វៀតណាម ពុលអន្ទង់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម