ព័ត៌មានអន្ដរជាតិ
លោក ពូទីន៖ ណាតូ មិនព្រមពិភាក្សាជាមួយ រុស្ស៊ី
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និយាយថា រុស្ស៊ីបានត្រៀមលក្ខណៈដើម្បីស្វែងរកដំណោះស្រាយការទូតចំពោះវិបត្តិនៅអ៊ុយក្រែន ប៉ុន្តែទីក្រុងកៀវ និងអ្នកគាំទ្ររបស់ខ្លួននៅសហរដ្ឋអាមេរិកនិងអង្គការណាតូ បានបដិសេធនិយាយជាមួយទីក្រុងមូស្គូ។

លោកពូទីន បានប្រាប់មេដឹកនាំអាហ្រ្វិកក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្វ្រិក នៅទីក្រុង St. Petersburg កាលពីថ្ងៃសុក្រថា “ភាពខ្វែងគំនិតគ្នាទាំងអស់ ត្រូវតែដោះស្រាយនៅតុចរចា។ បញ្ហាគឺត្រង់ថា អ៊ុយក្រែន កំពុងបដិសេធនិយាយជាមួយយើង”។
លោកពូទីននិយាយថា “បច្ចុប្បន្ន អ៊ុយក្រែន ក៏កំពុងបដិសេធការចរចាដែរ ហើយបានប្រកាសរឿងនេះជាផ្លូវការ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី ថែមទាំងបានចុះហត្ថលេខាលើក្រឹត្យពាក់ព័ន្ធទៀតផង”។
មេដឹកនាំរុស្ស៊ីអះអាងថា ឫសគល់នៃជម្លោះរវាងទីក្រុងមូស្គូនិងទីក្រុងកៀវ គឺដោយសារសហរដ្ឋអាមេរិក និងណាតូ បង្កើតការគំរាមកំហែងដល់សន្តិសុខរបស់រុស្ស៊ី។ ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោននិងសម្ព័ន្ធមិត្ត ក៏បានច្រានចោលការចរចាលើបញ្ហានៃការធានាសន្តិសុខស្មើភាព សម្រាប់ភាគីទាំងអស់ រួមទាំងរុស្ស៊ីផងដែរ។
សូមបញ្ជាក់ កាលពីខែមុន មេដឹកនាំអ៊ុយក្រែន បានរំលឹកឡើងវិញនូវជំហររបស់គាត់ថា កិច្ចពិភាក្សាជាមួយទីក្រុងមូស្គូ អាចចាប់ផ្តើមបាន លុះត្រាតែកងកម្លាំងរុស្ស៊ីដកខ្លួនចេញពីទឹកដីអ៊ុយក្រែនទាំងអស់ រួមទាំងតំបន់គ្រីមៀផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក ពូទីន ថា អាមេរិក កំពុងយកប្រាក់ដុល្លារធ្វើជាអាវុធ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


