Connect with us

ព័ត៌មានអន្ដរជាតិ

សិង្ហ​បុរី​ ប្រហារជីវិត​ស្ត្រី​ម្នាក់ ​ពីបទ​ជួញដូរ​គ្រឿងញៀន​

បានផុស

នៅ

ប្រទេសសិង្ហបុរីកាលពីថ្ងៃសុក្រទី២៨ខែកក្កដា បានព្យួរ.កអ្នកទោសស្រីម្នាក់ ដែលត្រូវបានកាត់ទោសក្នុងឆ្នាំ២០១៨ ពីបទជួញដូរថ្នាំញៀនហេរ៉ូអ៊ីនចំនួន៣០ក្រាមចូលប្រទេស ដោយនេះជាករណីដំបូងហើយ ដែលស្ត្រីត្រូវបានប្រហារជីវិតនៅក្នុងប្រទេសអាស៊ីមួយនេះ នារយៈពេលជិត២ទសវត្សរ៍ចុងក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ La Presse)

ការិយាល័យគ្រឿងញៀនកណ្តាលរបស់ប្រទេសបាននិយាយថា ស្ត្រីជនជាតិសិង្ហបុរីអាយុ ៤៥ ឆ្នាំឈ្មោះ Saridewi Djamani ត្រូវបានប្រហារជីវិតកាលពីថ្ងៃសុក្រ។ នាងគឺជាអ្នកទោសស្ត្រីដំបូងដែលត្រូវបានសម្លាប់ ចាប់តាំងពីស្ត្រីអាយុ៣៦ឆ្នាំម្នាក់ ត្រូវបានប្រហារជីវិតក្នុងឆ្នាំ២០០៤ ពីបទជួញដូរគ្រឿងញៀនដូចគ្នានេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Chiara Sangiorgio អ្នកឯកទេសលើកំណែទម្រង់ទោសប្រហារជីវិត សម្រាប់អង្គការលើកលែងទោសអន្តរជាតិ បានហៅការប្រហារជីវិតនេះថា “ខុសច្បាប់” ហើយនិយាយថា វាបង្ហាញពីការមិនយកចិត្តទុកដាក់ និងសោកនាដកម្មលើកង្វះខាតទាំងស្រុងនៃកំណែទម្រង់ទោសប្រហារជីវិតនៅក្នុងប្រទេសសិង្ហបុរី។ អាជ្ញាធរសិង្ហបុរីនៅតែបន្តបំពានច្បាប់និងស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ។

គួរបញ្ជាក់ថា ការសម្លាប់ Saridewi គឺជាការប្រហារជីវិតលើកទី១៥ហើយ ចាប់តាំងពីប្រទេសសិង្ហបុរី បានចាប់ផ្តើមទោសប្រហារជីវិតឡើងវិញក្នុងខែមីនាឆ្នាំ២០២២ បន្ទាប់ពីការអនុវត្តទោសនេះត្រូវបានផ្អាកអស់រយៈពេល២ឆ្នាំ អំឡុងពេលជំងឺរាតត្បាតកូវីដ១៩៕

ប្រែសម្រួល៖​ Vann Vann

ប្រភព៖ RT

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម