ព័ត៌មានអន្ដរជាតិ
ក្រុមអ្នកទេសចរ ថៃ ស្រែកភ្លាត់សំឡេង ខណៈទូកត្រូវរលកធំៗវ៉ៃបោកប៊ិះលិចចូលសមុទ្រ
ឃ្លិបវីដេអូមួយដែលត្រូវគេចែករំលែកយ៉ាងច្រើនលើបណ្ដាញសង្គមថៃ បន្ទាប់ពីអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Santipat Hnoonium បានចែករំលែករូបភាពនៃឧបទ្ទវហេតុទូកទេសចរកំពុងឆ្លងកាត់ព្យុះនៅកណ្តាលសមុទ្រដោយភាពវឹកវរ។
អ្នកប្រើប្រាស់ហ្វេសបុករូបនោះបានសរសេរខេបសិនថា “សំណាងហើយដែលតៃតុងបើកទូកដោយប្រុងប្រយ័ត្ន។ ហើយខ្ញុំត្រូវប្រើគ្រប់សមត្ថភាពដែលខ្ញុំមានដើម្បីថែរក្សាខ្លួនឯងនិងមនុស្សលើទូក។ ខ្ញុំតែងតែងតែពិនិត្យមើលអាកាសធាតុមុនពេលចេញដំណើរ តែលើកនេះវាប្រែប្រួលទើបធ្វើឲ្យជួបរឿងរន្ធត់បែបនេះ”។
អ្នកលេងអ៉ិនធើណេតដដែលក៏បានបញ្ចាក់ពីព្រឹត្តិការណ៍ដ៏រន្ធត់នេះបានកើតឡើង នៅល្ងាចថ្ងៃទី ០១ខែសីហា ក្នុងពេលដែលទូកដឹកភ្ញៀវទេសចរកំពុងត្រឡប់ពីកោះ Phi Phi ឆ្ពោះទៅខេត្ត Phuket ខណៈទូកត្រូវឆ្លងកាត់រលកកម្ពស់ ៤-៥ ម៉ែត្រ នៅពេលដែលអ្នកបើកទូកត្រូវមានជំនាញ ព្រោះបើមានគ្រោះថ្នាក់កើតឡើងអាចប៉ះពាល់ដល់វិស័យទេសចរណ៍និងអាយុជីវិតភ្ញៀវមិនខាន។
ស្របពេលជាមួយគ្នានោះដែរ អ្នកនិយមលេងអ៊ីនធឺណិតដែលបានឃើញឃ្លិបដ៏រន្ធត់ មានការតក់ស្លុតយ៉ាងខ្លាំង ហើយស្រមៃថា ប្រសិនបើខ្លួនជាមនុស្សស្ថិតលើទូកប្រាកដជាដួលសន្លប់ដោយការភ័យខ្លាច និងភ័យស្លន់ស្លោមិនខាន។ នេះសំណាងទាំងអ្នកបើកទូកនិងអ្នកទេសចរមានស្មារតីរឹងមាំហើយអាចបន្តដំណើរលើសមុទ្រទាំងប្រផឹតប្រផើយមកបាន។
ទោះយ៉ាងណាក៏ដោយ នាយកដ្ឋានឧតុនិយមថៃក៏បានបញ្ជាក់កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ថា ប្រទេសខ្លួននឹងបន្តធ្លាក់ភ្លៀងខ្លាំង ដោយស្នើឲ្យអ្នកដែលនឹងធ្វើដំណើរទៅកាន់តំបន់សមុទ្រ ត្រូវពិនិត្យមើលលក្ខខណ្ឌអាកាសធាតុមុនពេលធ្វើដំណើរ ខណៈដែលព្យុះទីហ្វុង Khanun នៅមហាសមុទ្រប៉ាស៊ីហ្វិក ត្រូវគេរំពឹងថានឹងផ្លាស់ទីទៅជិតផ្នែកខាងត្បូងនៃខេត្តអូគីណាវ៉ា ប្រទេសជប៉ុន និងផ្នែកខាងលើនៃសាធារណរដ្ឋចិន (តៃវ៉ាន់) ក្នុងអំឡុងថ្ងៃទី ២-៥ ខែសីហា ឆ្នាំ ២០២៣ ដែលធ្វើឲ្យថៃរងសំពាធផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប៉ូលិស ថៃ ចេញដីកាចាប់ខ្លួនប្ដី-ប្រពន្ធម្ចាស់ឃ្លាំងស្តុកផាវ និងកាំជ្រួចដែលផ្ទុះឆេះសម្លាប់មនុស្ស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


