ព័ត៌មានអន្ដរជាតិ
តុលាការធម្មនុញ្ញទុកពេលឲ្យលោក Pita ១ ខែទៀត ដើម្បីបញ្ជូនមេធាវីមកការពារក្ដីចង់កែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ
តុលាការធម្មនុញ្ញថៃបានយល់ព្រមទុកពេលឲ្យបក្សចលនាឆ្ពោះទៅមុខ និងមេដឹកនាំគណបក្សលោក Pita Limjaroenrat រយៈពេល ៣០ ថ្ងៃទៀត ដើម្បីបញ្ជូនមេធាវីមកដាក់ឯកសារការពារលើការចោទប្រកាន់ថា សំណើរបស់ពួកគេក្នុងការកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រ គឺស្មើនឹងការប៉ុនប៉ងផ្តួលរំលំប្រព័ន្ធប្រជាធិបតេយ្យរបស់ប្រទេសដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋ ។

ប្រធានតុលាការធម្មនុញលោក Worawit Kangsasitiam បាននិយាយកាលពីពេលថ្មីៗនេះថា គណបក្សចលនាឆ្ពោះទៅមុខក៏បានស្នើសុំតុលាការពន្យារពេល ១៥ ថ្ងៃបន្ថែមទៀតផងដែរ ដោយសារតែមានឯកសារជាច្រើន ទើបត្រូវការពេលវេលាដើម្បីប្រមូលធ្វើជាព័ស្តុតាង ។
ប្រធានតុលាការរូបនេះលើកឡើងទៀតថា ទោះយ៉ាងណាច្បាប់មិនបានបញ្ជាក់ទេ តើតុលាការនឹងអាចផ្ដល់ការពន្យារពេលនេះបានប៉ុន្មានថ្ងៃនោះ ហើយតុលាការក៏អាចប្រើឆន្ទានុសិទ្ធិរបស់ខ្លួនផងដែរ នៅពេលដែលការស្នើសុំលើកពេលនេះ មានគោលបំណងពន្យាររឿងក្តី ។

លោក Worawit បានពន្យល់បន្ថែមថា ប្រសិនបើគណបក្សចលនាឆ្ពោះទៅមុខ ឬមេដឹកនាំរបស់បក្ស ពិតជាបានអនុវត្តសិទ្ធិសេរីភាពរបស់ពួកគេក្នុងការប៉ុនប៉ងផ្តួលរំលំរបបប្រជាធិបតេយ្យដូចការចោទប្រកាន់មែននោះ យ៉ាងហោចណាស់តុលាការធម្មនុញ្ញអាចបញ្ជាឲ្យពួកគេបញ្ឈប់សកម្មភាពបែបនេះបាន ។
លោកបន្ថែមថា តុលាការមិនមានសិទ្ធិរំលាយគណបក្សរបស់លោក Pita ក្នុងកាលៈទេសៈបែបនេះនោះទេ ព្រោះថា ការរំលាយគណបក្សត្រូវតែសម្រេចដោយគណៈកម្មការរៀបចំការបោះឆ្នោត រួចបញ្ជូនបន្តទៅតុលាការដើម្បីសម្រេចជាស្ថាពរ ។
គួរបញ្ជាក់ថា លោក Pita បានបាត់បង់ឱកាសមាសដើម្បីក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសថៃកាលពីថ្ងៃទី១៣ ខែកក្កដា ក្រោយពេលមេបក្សចលនាឆ្ពោះទៅមុខរូបនេះ មិនអាចទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ពីសមាជិកព្រឹទ្ធសភាដែលត្រូវបានតែងតាំងដោយយោធានោះទេ ដោយសារតែគោលបំណងកែប្រែច្បាប់ប្រមាថព្រះមហាក្សត្រនេះឯង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thai PBS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


