ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រកាសផ្តល់ជំនួយសន្តិសុខថ្មីតម្លៃ ២០០ លានដុល្លារ ឲ្យអ៊ុយក្រែន
សហរដ្ឋអាមេរិក បានប្រកាសបញ្ជូនជំនួយសន្តិសុខថ្មីតម្លៃ ២០០ លានដុល្លារទៅឲ្យប្រទេសអ៊ុយក្រែន ដោយក្នុងជំនួយនោះ រួមមានទាំងខែលការពារដែនអាកាស គ្រាប់កាំភ្លើងធំ និងឧបករណ៍បោសសម្អាតមីនបន្ថែមផងដែរ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទទី១៤ខែសីហាថា ជំនួយនេះ ក៏នឹងរួមបញ្ចូលសព្វាវុធប្រឆាំងរថពាសដែកផងដែរ។
លោកលើកឡើងថា ការគាំទ្រយោធារបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន នឹងនៅតែបន្តរហូតដល់រុស្ស៊ីបញ្ចប់សង្គ្រាម ដកកងទ័ពរបស់ពួកគេចេញពីទឹកដីអ៊ុយក្រែន និងបញ្ឈប់ការវាយប្រហារដ៏ឃោរឃៅរបស់ខ្លួន។
ស្របពេលជាមួយគ្នានោះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិក សម្រាប់កញ្ចប់ជំនួយថ្មីនេះផងដែរ។
លោកនិយាយក្នុងសុន្ទរកថាកាលពីល្ងាចថ្ងៃដដែលថា “គ្រាប់សម្រាប់ប្រព័ន្ធ Patriot, សម្រាប់ HIMARS, កាំភ្លើងធំ Javelin និងច្រើនទៀត គឺជារបស់ដែលត្រូវការបំផុត។ ឆាប់ៗនេះ យើងនឹងមានការងារកាន់តែច្រើនទៀតជាមួយដៃគូរបស់យើង សម្រាប់ជាប្រយោជន៍ដល់ការការពារ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ អាមេរិក ចំណាយលើអ៊ុយក្រែន ១ឆ្នាំ ច្រើនជាងចំណាយនៅអាហ្វហ្គានីស្ថាន ១២ឆ្នាំទៅទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


