ព័ត៌មានអន្ដរជាតិ
ស្ត្រីម្នាក់កាត់ប្រដាប់ភេទអតីតមិត្តប្រុសនៅអ៊ីតាលី ដើម្បីការពារខ្លួនពីការរំលោភបំពាន
ស្ត្រីម្នាក់បានកាត់ប្រដាប់ភេទអតីតមិត្តប្រុសរបស់នាងដោយកាំបិត បន្ទាប់ពីគាត់ព្យាយាមរំលោភនាងនៅប្រទេសអ៊ីតាលី ។
ឧបទ្ទវហេតុនេះបានកើតឡើងកាលពីថ្ងៃសៅរ៍ ទី១២ ខែសីហានៅទីក្រុង Venice បន្ទាប់ពីមានការឈ្លោះប្រកែកគ្នារវាងដៃគូអំពីការចិញ្ចឹមកូន ។

យោងតាមគេហទំព័រ la Repubblica បានឱ្យដឹងថា អ្នកទាំងពីរនាក់នេះ គឺជាជនបរទេសដែលរស់នៅក្នុងប្រទេសអ៊ីតាលី និងត្រូវបានគេរាយការណ៍ថាបែកគ្នាមួយរយៈមកហើយ ។
ថ្ងៃមួយ ពួកគេបានជួបគ្នានៅផ្ទះនារីជាម្ដាយចរចាពីការចិញ្ចឹមកូនស្រី ស្រាប់តែបុរសនោះចង់រួមភេទដើម្បីស្រុះស្រួលគ្នាវិញ ។

ទោះបីនាងប្រកែកយ៉ាងណា គាត់នៅតែព្យាយាមចាប់បង្ខំដល់ថ្នាក់ខ្ទប់ខ្លួននឹងគ្រឿងសង្ហារិមទាំងអាក្រាតកាយពាក់កណ្ដាលទៀតផង ។ ដោយសារតែពិបាករើបម្រាស់ពេក នាងក៏ទាញកាំបិតយកមកកាត់ប្រដាប់ភេទអតីតមិត្តប្រុសតែម្ដងទៅ ។

ភ្លាមៗនោះប៉ូលិស និងរថយន្តសង្គ្រោះបានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុ ហើយបញ្ជូនអ្នកទាំងពីរទៅមន្ទីរពេទ្យ ។ សំណាងល្អគ្រូពេទ្យជំនាញវះកាត់តម្រងនោមបានដេរភ្ជាប់ប្រដាប់ភេទវិញដោយជោគជ័យ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ រូបសំណាកនាងមច្ឆានៅ អ៊ីតាលី រងភាពចម្រូងចម្រាស ព្រោះតែស្រើបស្រាលពេក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


