ព័ត៌មានអន្ដរជាតិ
រូបសំណាកនាងមច្ឆានៅ អ៊ីតាលី រងភាពចម្រូងចម្រាស ព្រោះតែស្រើបស្រាលពេក
អ្នកប្រើបណ្ដាញសង្គមបានបញ្ចេញមតិជុំវិញភាពចម្រូងចម្រាសលើរូបសំណាកនាងមច្ឆាមួយនៅភាគខាងត្បូងប្រទេសអ៊ីតាលី ខណៈអ្នករិះគន់ភាគច្រើននិយាយពីដងខ្លួនថា វាហាក់បញ្ចេញភាពស្រើបស្រាលហួសហេតុពេក។

លោក Adolfo Marciano នាយកសាលាសិល្បៈនៃវិទ្យាល័យ IISS Luigi Russo ក្នុងទីក្រុង Monopoli ប្រទេស អ៊ីតាលី ដែលជាអ្នកបង្កើតរូបសំណាកដ៏ល្បីនាពេលបច្ចុប្បន្ននេះ បានប្រាប់ Fox News Digital នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងស្វាគមន៍ការពិភាក្សាអំពីរូបសំណាកនាងមច្ឆា។ ដរាបណាបញ្ហាទាក់ទងនឹងសេរីភាព ការបញ្ចេញមតិសិល្បៈ ឬរូបរាងរាងកាយរបស់ស្ត្រី ឬបុរស”។
តាំងពីចុងខែមេសាកន្លងទៅ អ្នកស្រុកនៅតំបន់នោះ និងប្រជាជនអ៊ីតាលីដ៏ច្រើននាក់បានរិះគន់ថា តើចម្លាក់នាងមច្ឆារាងកោងនេះជាស្នាដៃសិល្បៈសមរម្យទេ? ដោយសារតែវាមានទីតាំងនៅជិតសួនឧទ្យានដែលជាកន្លែងលេងសម្រាប់កុមារ។ជាមួយគ្នានោះដែរអ្នកខ្លះក៏រិះគន់ថា សុដន់ស៊ីលីកូនរបស់ Mermaid នឹងធ្វើឲ្យគ្រូពេទ្យវះកាត់យកតម្រាប់តាម។ ប្រសិនបើក្មេងៗមកមើលវាមនុស្សនឹងគិតថា “អូនាងសិចស៊ី” ។ ជាពិសេសនោះគឺ មច្ឆាមានគូទដូចមនុស្ស និងកន្ទុយត្រីហើយវាកំពុងកំណត់ស្តង់ដារសម្រស់មិនពិតប្រាកដសម្រាប់នាងមច្ឆាគ្រប់ទីកន្លែងផ្សេងទៀតផងដែរ។
ទោះយ៉ាងណាក៏ដោយ ក្នុងនោះមានអ្នកខ្លះក៏បញ្ចេញមតិស្របថា ពួកគេមិនភ្ញាក់ផ្អើលទាល់តែសោះចំពោះរូបសំណាកមួយនេះ ព្រោះកន្លងមកប្រទេសអ៊ីតាលីពោរពេញដោយសិល្បៈអាក្រាតកាយពាសពេញទៅហើយ។ នេះក៏ជារឿងធម្មតានិងមិនមែនជាសំណង់ទីមួយសម្រាប់អ៊ីតាលីនោះទេ។

បើយោងតាមកាសែត Monopoli Times បានបញ្ចាក់ដែរថា សាលាបានបង្កើតរូបសំណាកនេះជាមធ្យោបាយមួយដើម្បីគោរពដល់ Rita Levi-Montalcini សមាជិកព្រឹទ្ធសភាអ៊ីតាលី និងជាម្ចាស់ជយលាភីណូបែលប៉ុណ្ណោះ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្អើលរត់ជាន់គ្នា ក្រោយខ្ទាតកាំជ្រួចក្នុងពិធីបុណ្យប្រពៃណីមួយនៅ ថៃ
-
កីឡា១៨ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


