ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា អាវុធដែលលោកខាងលិចផ្ដល់ឲ្យ អ៊ុយក្រែន សុទ្ធតែធុនអន់
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បាននិយាយថា កងកម្លាំងអ៊ុយក្រែននៅតែបរាជ័យលើសមរភូមិប្រយុទ្ធ ទោះបីជាមានជំនួយគ្រប់បែបយ៉ាងដែលរដ្ឋាភិបាលទីក្រុងកៀវទទួលបានពីលោកខាងលិចក៏ដោយ ដោយសារតែវាសុទ្ធតែជាអាវុធធុនអន់ ។

ថ្លែងក្នុងកិច្ចប្រជុំជាមួយមន្ត្រីយោធាមកពីប្រទេសចិន ឥណ្ឌា និងប្រទេសជាច្រើនផ្សេងទៀតនៅក្នុងសន្និសីទស្តីពីសន្តិសុខអន្តរជាតិនៅទីក្រុងមូស្គូ, លោក Shoigu បានលើកឡើងថា “យោងតាមលទ្ធផលបឋមនៃប្រតិបត្តិការប្រយុទ្ធនាពេលបច្ចុប្បន្ននេះបញ្ជាក់ច្បាស់ណាស់ថា ធនធានយោធារបស់អ៊ុយក្រែនមិនសល់ច្រើនទៀតនោះទេ គឺជិតអស់ហើយ” ។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីរូបនេះបញ្ជាក់ទៀតថា អាវុធរបស់លោកខាងលិចដែលផ្ដល់ឲ្យរដ្ឋាភិបាលទីក្រុងកៀវសម្រាប់ប្រតិបត្តិការវាយបក និងទប់ទល់ជាមួយកងកម្លាំងរុស្ស៊ី គឺប្រភេទធុនអន់ និងងាយស្រួលក្នុងការកម្ទេច ហេតុនេះហើយទើបធ្វើឲ្យអ៊ុយក្រែនបាក់ទ័ពលើសមរភូមិប្រយុទ្ធ ។

គួរបញ្ជាក់ថា កងទ័ពអ៊ុយក្រែនបានរងបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងប្រតិបត្តិការវាយបកលើរុស្ស៊ី ចាប់តាំងពីថ្ងៃទី៤ ខែមិថុនាមក ហើយអ៊ុយក្រែនថែមទាំងបានបាត់បង់កម្លាំងទ័ពប្រហែល ៤៣,០០០ នាក់ អាវុធ ៥,០០០ គ្រឿង រួមទាំងយន្តហោះ ២៦ គ្រឿង និងរថក្រោះខ្លារខិន Leopard ចំនួន ២៥ គ្រឿងផងដែរក្នុងរយៈពេល ២ ខែកន្លងមកនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អតីតទីប្រឹក្សាសន្តិសុខជាតិ អាមេរិក ប្រាប់ពីគោលនយោបាយរបស់លោក Biden ចំពោះសង្គ្រាមនៅ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


