ព័ត៌មានអន្ដរជាតិ
៤ ឆ្នាំមុន លោក Prigozhin ក៏ត្រូវគេប្រកាសថាធ្លាក់យន្តហោះស្លាប់ដែរ ស្រាប់តែ ៣ ថ្ងៃក្រោយ បង្ហាញខ្លួនវិញ
លោក Yevgeny Prigozhin មេទាហានស៊ីឈ្នួលរុស្ស៊ី Wagner ត្រូវបានគេជឿថា ស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះ Embraer Legacy 600 មានលេខកន្ទុយ RA-02795 នៅក្នុងប្រទេសរុស្ស៊ី កាលពីថ្ងៃពុធ ទី២៣ ខែសីហា ។

យោងតាមទីភ្នាក់ងារដឹកជញ្ជូនផ្លូវអាកាសសហព័ន្ធរបស់ប្រទេសរុស្ស៊ី Rosaviatsiya, ក្នុងយន្តហោះនោះមានផ្ទុកមនុស្ស១០នាក់ ពោលគឺអាកាសយានិក៣នាក់ និងអ្នកដំណើរ៧នាក់ ហើយពេលនេះ សាកសពត្រូវបានរកឃើញអស់ហើយ។
ទន្ទឹមនោះ ក្រៅពីលោក Prigozhin, មេបញ្ជាការជាន់ខ្ពស់ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner ឈ្មោះ Dmitry Utkin និងបុគ្គលសំខាន់ផ្សេងទៀត ក៏មានឈ្មោះក្នុងបញ្ជីអ្នកដែលជិះយន្តហោះនោះផងដែរ។

ក្រោយហេតុការណ៍នេះកើតឡើងភ្លាមៗ ឆានែល Telegram ដែលមានទំនាក់ទំនងជាមួយលោក Prigozhin បានប្រកាសពីការស្លាប់របស់គាត់ ហើយឆានែលខាងលើអះអាងថា រឿងនេះគឺបណ្តាលមកពីជនក្បត់នៅក្នុងប្រទេសរុស្ស៊ី។
លើសពីនេះ អ្នកប្រយុទ្ធ Wagner បានបង្ហោះវីដេអូគំរាមមួយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយប្តេជ្ញាថា ពួកគេនឹងសងសឹកប្រសិនបើមេដឹកនាំរបស់ពួកគេ ត្រូវបានបញ្ជាក់ថាស្លាប់មែន។

ទោះបីជាយ៉ាងណាក៏ដោយ នេះមិនមែនជាលើកទីមួយឡើយ ដែលមេក្រុមទាហានស៊ីឈ្នួល Wagner រូបនេះ ត្រូវបានគេប្រកាសថា ស្លាប់នៅក្នុងគ្រោះថ្នាក់អាកាសចរណ៍បែបនេះនោះ ។
កាលពីខែតុលា ឆ្នាំ២០១៩ យន្តហោះយោធា An-27 បានធ្លាក់នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដោយលោក Prigozhin ត្រូវបានគេជឿថាក៏ជិះក្នុងនោះដែរ ប៉ុន្តែ ៣ ថ្ងៃក្រោយមក គាត់ស្រាប់តែបង្ហាញខ្លួនគួរឲ្យភ្ញាក់ផ្អើលទាំងមិនមានរបួសអ្វីទាំងអស់ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ទាហានស៊ីឈ្នួលរុស្ស៊ី គំរាមសម្រុកចូល មូស្គូ ដើម្បីសងសឹក បើមេពួកគេ ពិតជាស្លាប់មែន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


