ព័ត៌មានអន្ដរជាតិ
យោធា មីយ៉ាន់ម៉ា បណ្ដេញអ្នកការទូត ទីម័រខាងកើត ចេញពីប្រទេស
យោធាមីយ៉ាន់ម៉ាកាលពីថ្ងៃអាទិត្យបានបញ្ជាឲ្យអ្នកការទូតទីម័រខាងកើតត្រូវតែចាកចេញពីប្រទេសមីយ៉ាន់ម៉ាជាដាច់ខាត ដោយសារតែការចូលរួមជាមួយអង្គការប្រឆាំង ទោះបីជាមានការព្រមានម្តងហើយម្តងទៀតក៏ដោយ ។
យោធាមីយ៉ាន់ម៉ាបានដាក់កំហឹតលើភារធារីរបស់ទីម័រខាងកើតត្រូវតែចាកចេញពីប្រទេសមីយ៉ាន់ម៉ា មិនឲ្យលើសពីថ្ងៃទី១ ខែកញ្ញានោះឡើយ ព្រោះថា យោធាបានចាត់ទុករដ្ឋាភិបាលរួបរួមជាតិគាំទ្រលទ្ធិប្រជាធិបតេយ្យជាក្រុមភេរវករ ពោលរយៈពេល ៣ ខែ បន្ទាប់ពីយោធាបានធ្វើរដ្ឋប្រហារក្នុងខែកុម្ភៈ ឆ្នាំ ២០២១ មក ។
យោធាបាននិយាយទៀតថា សកម្មភាពមិនទទួលខុសត្រូវរបស់រដ្ឋាភិបាលទីម័រខាងកើត មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកទឹកចិត្តដល់ក្រុមភេរវករឲ្យប្រព្រឹត្តបទល្មើសបន្ថែមទៀតនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋាភិបាលរបស់ទីម័រខាងកើតក៏បានចេញការថ្កោលទោសចំពោះការបណ្តេញចេញនេះផងដែរ ហើយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “រដ្ឋាភិបាលរបស់ទីម័រខាងកើតបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការគាំទ្រកិច្ចខិតខំប្រឹងប្រែងទាំងអស់សម្រាប់ការវិលត្រលប់នៃសណ្តាប់ធ្នាប់ប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបង្ហាញពីសាមគ្គីភាពរបស់ខ្លួនជាមួយប្រជាជនមីយ៉ាន់ម៉ាផងដែរ” ។
កាលពីខែមុន ទីម័រខាងកើតបានអញ្ជើញមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលរួបរួមជាតិឲ្យចូលរួមពិធីស្បថចូលកាន់តំណែងនាយករដ្ឋមន្ត្រី ហើយមន្ត្រីរូបនេះក៏បានជួបជាមួយប្រធានាធិបតីទីម័រខាងកើត និងបានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរបស់ពួកគេដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ ។
គួរបញ្ជាក់ថា ចំពោះវិបត្តិនៅមីយ៉ាន់ម៉ានេះដែរ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក៏កំពុងស្វែងរកការសម្របសម្រួលកិច្ចសន្ទនារវាងយោធាមីយ៉ាន់ម៉ា និងកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលរហូតមកដល់ពេលនេះ បានអូសបន្លាយពេលជាង ២ ឆ្នាំមកហើយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ប្រធានពេទ្យប៉ូលិស ៖ ពេលនេះសុខភាពលោក ថាក់ស៊ីន កំពុងស្ថិតក្នុង ដំណាក់ការព្រួយបារម្ភ

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ៣ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់