ព័ត៌មានអន្ដរជាតិ
ព្យុះកំណាច Idalia កំពុងហោះសំដៅទៅរដ្ឋ Florida ខណៈតំបន់ចំនួន៤៩ ត្រូវប្រកាសអាសន្ន
ព្យុះសង្ឃរា Idalia កំពុងបង្កើនឥទ្ធិពលហោះសំដៅទៅរដ្ឋ Florida ដោយនៅទីនោះ ប្រជាជនកំពុងរៀបចំខ្លួន ដើម្បីទប់ទល់នឹងផលប៉ះពាល់ដែលបង្កឡើងដោយព្យុះកំណាចមួយនេះ ។

យោងតាមមជ្ឈមណ្ឌលព្យុះសង្ឃរាជាតិ, Idalia ត្រូវបានគេរំពឹងថា នឹងពង្រឹងខ្លួនទៅជាព្យុះសង្ឃរាដ៏គ្រោះថ្នាក់មួយ មុនពេលវាបោកបក់លើឆ្នេរនៃឈូងសមុទ្រ Florida នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហានេះ។
មជ្ឈមណ្ឌលនេះបានឲ្យដឹងទៀតថា “រលកសមុទ្រ និងកម្លាំងខ្យល់ខ្លាំង នឹងអាចគំរាមកំហែងដល់អាយុជីវិត នៅពេលវាវាយប្រហារនៅតាមបណ្តោយឆ្នេរសមុទ្រនៅយប់ថ្ងៃពុធ និងព្រហស្បតិ៍” ។

ស្របពេលជាមួយគ្នានោះ អភិបាលរដ្ឋ Florida លោក Ron DeSantis បានប្រកាសដាក់តំបន់ចំនួន ៤៩ ក្នុងគ្រាអាសន្ន ហើយសេចក្តីជូនដំណឹងអំពីការជម្លៀស ត្រូវបានចេញនៅក្នុងស្រុកចំនួន ២៨ ។
ទន្ទឹមនោះ អំឡុងសន្និសីទសារព័ត៌មានមួយកាលពីល្ងាចថ្ងៃអង្គារ លោកបានជំរុញឲ្យប្រជាជន ត្រូវចាកចេញជាបន្ទាន់ ប្រសិនបើពួកគេស្ថិតនៅក្នុងតំបន់ជម្លៀស។

យោងតាមការិយាល័យអភិបាលក្រុងបានឲ្យដឹងថា សេវាសាធារណៈនានា ត្រូវបានផ្អាកនៅព្រឹកថ្ងៃអង្គារ តាមបណ្តោយឆ្នេរសមុទ្រភាគខាងលិចនៃរដ្ឋ Florida ហើយជម្រកសុវត្ថិភាពចំនួន ៥០ ត្រូវបានរៀបចំឡើង ស្របពេលដែលសាលារៀនរាប់សិបកន្លែងនៅទូទាំងរដ្ឋ Florida ក៏ត្រូវបិទផងដែរនៅសប្តាហ៍នេះ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CBS News
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


