ព័ត៌មានអន្ដរជាតិ
ធនាគារមីយ៉ាន់ម៉ា ទូទាំងប្រទេសត្រូវបិទទ្វារបន្ទាប់ពីរដ្ឋប្រហារ
ធនាគារមីយ៉ាន់ម៉ានៅទូទាំងប្រទេសត្រូវបានបិទនៅថ្ងៃចន្ទនេះ បន្ទាប់ពីរដ្ឋប្រហារយោធា, ការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ននិងការឃុំខ្លួនមេដឹកនាំស៊ីវិលលោកស្រី អ៊ុង សានស៊ូជី។

យោងតាមសេចក្ដីជូនដំណឹងរបស់សមាគមបានឲ្យដឹងថា “សមាជិកទាំងអស់របស់សមាគមធនាគារមីយ៉ាន់ម៉ា បានបិទធនាគាររបស់ខ្លួនដោយចាប់ផ្តើមជាឯកច្ឆន្ទពីថ្ងៃទី១ខែកុម្ភៈនេះទៅ”។
សេចក្តីថ្លែងការណ៍បាននិយាយថា ធនាគារនានានឹងស្នើសុំការអនុញ្ញាតពីធនាគារកណ្តាលមីយ៉ាន់ម៉ា សម្រាប់ការបិទជាបណ្តោះអាសន្នហើយជូនដំណឹងដល់ពួកគេនៅពេលពួកគេគ្រោងនឹងចាប់ផ្តើមសេវាកម្មឡើងវិញ។

គួរបញ្ជាក់ជាថ្មី មេដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យលោកស្រី ស៊ូជី និងឥស្សរជនជាន់ខ្ពស់ដទៃទៀតមកពីគណបក្សនេះត្រូវបានឃុំខ្លួននៅក្នុងការវាយឆ្មក់ពេលព្រឹកព្រលឹមមុនពេលកងទ័ពមីយ៉ាន់ម៉ាប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


