ព័ត៌មានអន្ដរជាតិ
តារា TikTok អាមេរិកត្រូវប៉ូលិសថៃចាប់ពីបទរួមភេទ និងចម្លងកាមរោគឲ្យអនីតិជន
គ្រូបង្រៀនជនជាតិអាមេរិកម្នាក់ និងជាតារា TikTok ត្រូវចាប់ខ្លួននៅក្នុងប្រទេសថៃ បន្ទាប់ពីមានការចោទប្រកាន់ថា បានរួមភេទជាមួយក្មេងស្រីអាយុ ១៦ ឆ្នាំ ដែលស្គាល់គ្នាតាមអ៊ីនធឺណិត ។

លោក Luke Rockwell ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ ទី២ ខែកញ្ញា និងបង្ហាញខ្លួននៅតុលាការយប់ថ្ងៃចន្ទ ទី៤ ប៉ុន្តែត្រូវដោះលែងឲ្យនៅក្រៅឃុំវិញ ។
គណនី Tiktok របស់គាត់មានឈ្មោះថា English_with_teacherluke ដែលមានអ្នកតាមដានដល់ទៅ ១.៣ លាននាក់ ប៉ុន្តែពេលនេះគាត់ប្ដូរពីគណនីសាធារណៈទៅជាឯកជនវិញហើយ ។

ម្តាយរបស់ក្មេងស្រីដែលមានអាយុ ៤០ ឆ្នាំបានប្រាប់សារព័ត៌មាន NBC ថា Rockwell មកជួបកូនស្រីរបស់គាត់កាលពីខែមីនា នៅពេលដែលនាងមានអាយុ ១៦ ឆ្នាំ ហើយអ្នកទាំងពីរបានជួបគ្នានៅផ្ទះ Rockwell ដោយសារតែគាត់មិនចង់ឲ្យនរណាឃើញខ្លួនជាមួយក្មេងស្រីនោះទេ ។
ដំបូងឡើយ អ្នកទាំងពីរបានរួមភេទដោយប្រើស្រោមអនាម័យ ប៉ុន្តែបន្ទាប់ពី Rockwell បង្ហាញឯកសារវេជ្ជសាស្រ្តដែលបញ្ជាក់ថា គាត់មានសុខភាពផ្លូវភេទល្អ ពួកគេក៏រួមភេទដោយគ្មានការការពារ ។

ស្រាប់តែនៅថ្ងៃទី ២៥ ខែសីហា ក្មេងស្រីរងគ្រោះបានហូរឈាម និងឈឺចាប់យ៉ាងខ្លាំង ទើបបីថ្ងៃក្រោយមក នាងសារភាពពីទំនាក់ទំនងជាមួយ Rockwell ទៅម្ដាយ ។
កាលពីថ្ងៃព្រហស្បតិ៍ ទី ៣០ ខែសីហា មន្ទីរពេទ្យបញ្ជាក់ថានាងមានជំងឺកាមរោគ ហើយនៅថ្ងៃបន្ទាប់ប៉ូលិសបានយកសេចក្តីថ្លែងការណ៍របស់គ្រួសារ និងចេញដីកាចាប់ខ្លួន Rockwell តែម្ដង ។ យ៉ាងណាមិញ ប៉ូលិសចាប់ Rockwell មិនបានទេ លុះឲ្យក្មេងស្រីបញ្ឆោតទើបចាប់បានសម្រេច ។

ប៉ូលិសបានប្រាប់ក្រុមគ្រួសារក្មេងស្រីរងគ្រោះថា Rockwell លួចថតរូប និងសកម្មភាពរួមភេទប្រចាំសប្តាហ៍ជាមួយក្មេងស្រីទៀតផង ។ ដូច្នេះ Rockwell កំពុងប្រឈមមុខនឹងការដាក់ពន្ធនាគារអតិបរមា ៥ ឆ្នាំ និងពិន័យជាប្រាក់ ២៨០ ដុល្លារ ៕
ប្រែសម្រួល៖ វារី
ប្រភព៖ NBC
ចុចអាន៖ ប៉ូលិសថៃចាប់ខ្លួនជនជាតិចិន ១៦ នាក់ ពីបទឆបោកតាមទូរស័ព្ទនៅប៉ាតាយ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


