Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ប្រកាសបិទព្រំដែន មិនឲ្យស្រ្តីដែលចុះឈ្មោះចូលបម្រើកងទ័ព ចាកចេញពីប្រទេស

បានផុស

នៅ

ស្ត្រីគ្រប់រូបនៅក្នុងប្រទេសអ៊ុយក្រែនដែលមានការអប់រំផ្នែកវេជ្ជសាស្ត្រ ឬឱសថ នឹងមានកាតព្វកិច្ចចុះឈ្មោះចូលបម្រើក្នុងជួរកងទ័ព ចាប់ពីខែក្រោយទៅ។ នេះបើតាមសេចក្តីប្រកាសកាលពីថ្ងៃសុក្រទី៨ខែកញ្ញា របស់លោក Fyodor Venislavsky ដែលជាតំណាងសភារបស់ប្រធានាធិបតី Vladimir Zelensky។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ Spoilt.Exile)

មន្ត្រីរូបនេះ ដែលក៏ជាសមាជិកនៃគណៈកម្មាធិការសភា Verkhovna Rada ស្តីពីបញ្ហាសន្តិសុខជាតិផងដែរនោះ បានកត់សម្គាល់ថា ស្ត្រីដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងអស់ នឹងត្រូវរឹតបន្តឹងមិនឲ្យធ្វើដំណើរទៅក្រៅប្រទេសឡើយ នៅពេលពួកគេចុះឈ្មោះរួច។

លោក Venislavsky បញ្ជាក់ថា រឿងនេះកើតឡើង បន្ទាប់ពីការធ្វើវិសោធនកម្មដោយសភាអ៊ុយក្រែន ចំពោះច្បាប់ស្តីពីការកែនទ័ពកាលពីឆ្នាំមុន ដែលអនុញ្ញាតឲ្យស្រ្តីចុះឈ្មោះចូលយោធា។

(រូបថត៖ WIKI)

លោកនិយាយថា “ប្រសិនបើពួកគេចុះឈ្មោះហើយ ពួកគេនឹងទទួលបានឋានៈជាអ្នកមានទំនួលខុសត្រូវក្នុងការបម្រើយោធា។ បន្ទាប់ពីនោះ ពួកគេនឹងត្រូវបានចងភ្ជាប់ទៅនឹងបម្រាមធ្វើដំណើរដែលពាក់ព័ន្ធ។ នោះមានន័យថា ប្រសិនបើពួកគេមិនមានមូលហេតុសមរម្យទេនោះ ពួកគេក៏នឹងមិនអាចចាកចេញពីប្រទេសបានឡើយ ពោលគឺដូចបុរសដែរ”។

វិសោធនកម្មឆ្នាំ២០២២ របស់សភាអ៊ុយក្រែន​ ក៏បញ្ជាក់ដែរថា ស្ត្រីដែលមានវិជ្ជាជីវៈដូចជាមេធាវី អ្នកសរសេរកម្មវិធី តន្ត្រីការិនី បុគ្គលិកសង្គម គណនេយ្យករ អ្នកកាសែត អ្នកថតវីដេអូ អ្នកវិទ្យាសាស្ត្រ ពេទ្យសត្វ និងអ្នកគ្រប់គ្រង សុទ្ធតែអាចចុះឈ្មោះដោយស្ម័គ្រចិត្ត ចូលបម្រើក្នុងជួរកងទ័ពបាន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ មួយថ្ងៃ អ៊ុយក្រែន ចំណាយ ១០០លានដុល្លារ ក្នុងជម្លោះជាមួយ រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម