ព័ត៌មានអន្ដរជាតិ
ឪពុកប្ដូរជីវិត សុខចិត្តស្លាប់ខ្លួនដើម្បីការពារកូនប្រុសពីគ្រោះរញ្ជួយដីនៅ ម៉ារ៉ុក
គ្រោះរញ្ជួយដីនៅ ម៉ារ៉ុក ក្នុងភូមិ Amizmiz បានធ្វើឲ្យក្មេងស្រីម្នាក់បាត់បង់ឪពុកម្ដាយ និងបងប្រុសបង្កើតរបស់នាង ។

ក្នុងហេតុការណ៍មានស្ត្រីម្នាក់ឈ្មោះ Hafida ដែលនៅផ្ទះតែមួយជាមួយបងប្រុសគឺលោក Miloud ។ លោក Miloud ជាប៉ូលិសក្នុងតំបន់ គាត់មានប្រពន្ធ និងកូន ២ នាក់ ប៉ុន្តែពេលនេះគាត់បានចាកចោលកូនស្រីពៅ និងប្អូនស្រីរបស់ខ្លួនបាត់ហើយ ដោយសារកម្ទេចថ្មធ្លាក់ត្រូវក្បាល ។

យ៉ាងណាមិញស្ត្រីជាម្ដាយ និងកូនប្រុសនៅមិនទាន់រកឃើញនៅឡើយទេ ទោះលោក Miloud ប្ដូរជីវិតការពារក៏ដោយ ។ ចំណែកឯក្មេងស្រីដែលរស់រានមានជីវិតវិញ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុង Marrakesh ព្រោះនាងបាក់ជើង ។

គិតត្រឹមព្រឹកថ្ងៃចន្ទ ទី១១ ខែកញ្ញា តួលេខមនុស្សស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៦.៨ រ៉ិចទ័រ បានកើនឡើងដល់ ២១២២ នាក់ និង ២៤២១ នាក់រងរបួស ហើយភាគច្រើនគឺរបួសធ្ងន់ ៕
ប្រែសម្រួល៖ វារី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


