ព័ត៌មានអន្ដរជាតិ
អាកាសយានិកទាំងអស់ត្រូវគេប្រាប់កុំបើកយន្តហោះចូលប្រទេស មីយ៉ាន់ម៉ា ឲ្យសោះ
ភីឡុតទាំងអស់ត្រូវបានណែនាំកុំឲ្យហោះហើរទៅកាន់ប្រទេសមីយ៉ាន់ម៉ាបើគ្មានការអនុញ្ញាត។ នេះបើយោងតាមសេចក្តីជូនដំណឹងទៅកាន់អាកាសយានិក (NOTAM) ដែលត្រូវបានមើលឃើញដោយកាសែត Myanmar Times និងចេញដល់ភីឡុតទាំងអស់កាលពីថ្ងៃទី០១ខែមករាម្សិលមិញនេះ។
ការអនុញ្ញាតទាំងអស់កាលពីមុនឲ្យចុះចតនិងហោះចេញពីប្រទេសមីយ៉ាន់ម៉ា ត្រូវបានដកចេញវិញ។ ទាំងនេះរួមបញ្ចូលទាំងជើងហោះហើរជំនួយក្នុងស្រុកនិងអន្តរជាតិផងដែរ។
យោងតាម NOTAM ដែលមើលឃើញដោយកាសែតនេះបានឲ្យដឹងថា ជើងហោះហើរទាំងអស់ត្រូវបានផ្អាក ហើយអាកាសយានដ្ឋានត្រូវបិទរហូតដល់ម៉ោង២៣:៥៩នាទីថ្ងៃទី៣១ខែឧសភា ប៉ុន្តែស្ថានទូតបរទេសនៅក្នុងប្រទេសនេះបានជូនដំណឹងដល់ប្រជាពលរដ្ឋថា ជើងហោះហើរអន្តរជាតិនឹងត្រូវផ្អាករហូតដល់ថ្ងៃទី៣០ខែមេសា។
កាលពីថ្ងៃទី០១ខែកុម្ភៈ យោធាមីយ៉ាន់ម៉ាបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ។ អគ្គមេបញ្ជាការកងទ័ពលោក Min Aung Hlaing បច្ចុប្បន្នកំពុងកាន់កាប់អំណាចបន្ទាប់ពីការឃុំឃាំងលោកស្រី អ៊ុងសាន ស៊ូជី និងអតីតប្រធានាធិបតី U Min Myint ក្នុងរដ្ឋប្រហារ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Myanmar Times
ចុចអាន៖ មកមើលស្ថានភាពនៅក្នុងរដ្ឋធានីមីយ៉ាន់ម៉ា បន្ទាប់ពីយោធាដណ្តើមអំណាច (មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៨ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


