ព័ត៌មានអន្ដរជាតិ
មកមើលស្ថានភាពនៅក្នុងរដ្ឋធានីមីយ៉ាន់ម៉ា បន្ទាប់ពីយោធាដណ្តើមអំណាច (មានវីដេអូ)
កាលពីព្រឹកថ្ងៃចន្ទមេដឹកនាំស៊ីវិលរបស់មីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី រួមជាមួយប្រធានាធិបតី និងឥស្សរជននយោបាយកំពូលៗផ្សេងទៀតត្រូវបានឃុំខ្លួន ខណៈយោធារបស់ប្រទេសនេះប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នរយៈពេលមួយឆ្នាំ ។
ការចាប់ខ្លួននេះធ្វើឡើង បន្ទាប់ពីមានភាពតានតឹងជាច្រើនសប្តាហ៍ជុំវិញការចោទប្រកាន់លួចបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា ។
រហូតមកដល់ឆ្នាំ ២០១១ ប្រទេសមីយ៉ាន់ម៉ាត្រូវបានគ្រប់គ្រងដោយកងកម្លាំងប្រដាប់អាវុធមុនពេលការកែទម្រង់លទ្ធិប្រជាធិបតេយ្យដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី បញ្ចប់ការគ្រប់គ្រងរបស់យោធា ។
នេះគឺជាវីដេអូពីទីក្រុងយ៉ាំងហ្គោនប្រទេសមីយ៉ាន់ម៉ាជាកន្លែងដែលយោធារបស់ប្រទេសនេះបានប្រកាសភាពអាសន្ន ហើយបានចាប់ខ្លួនមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី និងមន្ត្រីរដ្ឋាភិបាលកំពូលៗផ្សេងទៀត ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ យោធាមីយ៉ាន់ម៉ាបណ្ដេញមន្ត្រីរបស់លោកស្រី ស៊ូជី ចេញពីតំណែង ហើយដាក់សមាជិកខ្លួនក្នុងរដ្ឋបាលថ្មី
ចុចអាន ៖ តើរដ្ឋប្រហារលើកនេះអាចបញ្ចប់ជីវិតនយោបាយរបស់លោកស្រី ស៊ូជី ពិតមែនឬទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


