ព័ត៌មានអន្ដរជាតិ
ទារកអាយុ ១០ ខែ បាត់បង់ជីវិត បន្ទាប់ពីឪពុកភ្លេចក្នុងឡាននៅ ព័រទុយហ្គាល់
ទារកអាយុ ១០ ខែ បានបាត់បង់ជីវិត បន្ទាប់ពីត្រូវឪពុកភ្លេចក្នុងរថយន្តដែលចតនៅបរិវេណសាកលវិទ្យាល័យ ព័រទុយហ្គាល់ អស់រយៈពេលជាច្រើនម៉ោងក្រោមកំដៅ ២៦ ដឺក្រេ ។

ឪពុករបស់ទារកជា សាស្រ្តាចារ្យ និងជាប្រធាននាយកដ្ឋាននៅបរិវេណជិតទីក្រុង Lisbon ។ គាត់ភ្លេចទម្លាក់កូនចុះនៅកន្លែងមើលថែក្មេង Creche មុនពេលធ្វើការ ដោយសារប្រញាប់ផង និងកូនគេងលក់ស្ងាត់មាត់ផង ។
ពេលគាត់ដឹងពីកំហុសរបស់ខ្លួនភ្លាមៗ គាត់បានទូរស័ព្ទទៅលេង ៩៩៩ ដើម្បីសុំជំនួយ ប៉ុន្តែទារកត្រូវគេប្រកាសថាស្លាប់នៅកន្លែងកើតហេតុតែម្ដង ។
ឪពុកដែលមិនបញ្ចេញឈ្មោះបានចតរថយន្តនៅបរិវេណសាលាប្រហែលម៉ោង ៨ ព្រឹកថ្ងៃអង្គារ ទី១២ ខែកញ្ញា មុនពេលទៅធ្វើការនៅសាលា Nova School of Science and Technology ។ រហូតដល់ម៉ោង ៣ និង ៣០ នាទីរសៀល ទើបដឹងខ្លួន ប៉ុន្តែយឺតពេលហើយក្នុងការជួយសង្គ្រោះជីវិតក្មេងតូចនោះ ។

គួរឲ្យដឹងថា បើកំដៅខាងក្រៅ ២៦ អង្សាសេ មានន័យថាសីតុណ្ហភាពនៅខាងក្នុងរថយន្តអាចកើនឡើងទ្វេដងឯណោះ ៕
ប្រែសម្រួល៖ វារី
ប្រភព៖ Dailymail
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


