ព័ត៌មានអន្ដរជាតិ
គណបក្សចលនាឆ្ពោះទៅមុខ ចោទរដ្ឋាភិបាលថៃ ថា កំពុងចំណាយលើសខ្ទង់
អនុប្រធានគណបក្ស ចលនាឆ្ពោះទៅមុខ លោកស្រី Sirikanya Tansakul បានចោទប្រកាន់រាជរដ្ឋាភិបាលថៃថា កំពុងចំណាយលើសខ្ទង់ ដោយសារតែការទៅខ្ចីប្រាក់បន្ថែម ១៣០ពាន់លានបាត ដើម្បីផ្តល់មូលនិធិមួយផ្នែក ដល់គម្រោងចែកប្រាក់ឌីជីថលចំនួន៥៦០ពាន់លានបាត។

លោកស្រីនិយាយថា ថវិកាជាតិសម្រាប់ឆ្នាំសារពើពន្ធ២០២៤ ដែលដំបូងឡើយកំណត់នៅត្រឹម ៣.៣៥ ទ្រីលានបាត ពេលនេះត្រូវបានរដ្ឋាភិបាលរបស់លោក សេតថា បង្កើនដល់ ៣.៤៨ ទ្រីលានបាត ដែលមានន័យថា ការខ្ចីរបស់រដ្ឋាភិបាលដើម្បីទូទាត់ឱនភាពថវិកា នឹងកើនឡើងពី ៥៩៣ ពាន់លានបាតដល់ ៦៩៣ ពាន់លានបាត។
ការកើនឡើងនៃប្រាក់កម្ចីនឹងបង្កើនបំណុលរដ្ឋដល់១២ទ្រីលានបាត ឬស្មើ៦៤% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស បើធៀបនឹង ៦៣% កាលពីឆ្នាំមុន។
ស្របពេលជាមួយគ្នានោះ ប្រាក់ចំណូលសុទ្ធរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំសារពើពន្ធ២០២៤ ត្រូវបានព្យាករថា នឹងកើនឡើងត្រឹមតែ៣០ពាន់លានបាត ពោលគឺដល់ត្រឹម២.៧៨៧ទ្រីលានបាតប៉ុណ្ណោះ។
លោកស្រីបន្តថា ការកើនឡើងនៃប្រាក់កម្ចីមានន័យថា គោលដៅដែលបានកំណត់របស់រដ្ឋាភិបាលក្នុងការសម្រេចបានថវិកាសមតុល្យក្នុងរយៈពេលប្រាំពីរឆ្នាំខាងមុខ នឹងមិនអាចសម្រេចបានឡើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thai PBS
ចុចអាន៖ ថៃ នឹងដំឡើងប្រាក់ឈ្នួលប្រចាំថ្ងៃសម្រាប់កម្មករនៅក្នុងខែវិច្ឆិកា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


