ព័ត៌មានអន្ដរជាតិ
ភាពយន្ត “No More Bets” មិនត្រឹមប៉ះដល់កម្ពុជា, មីយ៉ាន់ម៉ា, និងថៃ ទេ តែធ្វើឲ្យចិនលែងហ៊ានមកអាស៊ាន
ភាពយន្តដ៏ល្បី No More Bets កំពុងកក្រើកនិងទទួលបានការចូលទស្សនាយ៉ាងច្រើន មិនត្រឹមតែប៉ះពាល់ដល់ប្រទេសកម្ពុជា, មីយ៉ាន់ម៉ា, និងថៃ ប៉ុណ្ណោះទេ តែវាបានធ្វើឲ្យប្រជាជនចិនព្រួយបារម្ភសុវត្ថិភាព លែងហ៊ានមកកាន់តំបន់អាស៊ានតែម្ដង។

ភាពយន្តពីប្រទេសចិនមួយនេះ បានធ្វើឡើងដើម្បីបំភ្លៃដោយចេតនាពីតំបន់អាស៊ានសំបូរដោយរឿងគ្រោះថ្នាក់ពីការចាប់ជំរិត។ ពួកគេបានចោទប្រទេសអាស៊ានថាមានគ្រោះថ្នាក់សម្រាប់ប្រជាជនចិន។
និន្នាការអវិជ្ជមានបានចាប់តាំងពីដើមឆ្នាំនេះ អំពីទេសចរណ៍ក្នុងតំបន់អាស៊ាន ដែលពេញនិយមនៅលើបណ្ដាញសង្គមក្នុងប្រទេសចិន វាចាប់ផ្ដើមជះឥទ្ធិពលយ៉ាងខ្លាំងដល់ចំនួនភ្ញៀវទេសចរចិនដែលមានការថយចុះ។ ការព្រួយបារម្ភ និងការភ័យខ្លាចយ៉ាងទូលំទូលាយបានកើតឡើងក្នុងចំណោមប្រជាជនចិន បន្ទាប់ពីបានឃើញខ្សែភាពយន្តនេះ។ វាបានប៉ះពាល់ដល់ជនជាតិចិនដីគោកដែលគ្រោងធ្វើដំណើរក្នុងតំបន់អាស៊ាន។
ការស្ទង់មតិថ្មីៗនេះនៅលើ Weibo បានបង្ហាញថា ៤៨ ០០០ក្នុងចំណោម ៥៤ ០០០ អ្នកឆ្លើយសំណួរបានចៀសវាងការធ្វើដំណើរទៅមីយ៉ាន់ម៉ានិងកម្ពុជា។ ដោយសារការព្រួយបារម្ភសុវត្ថិភាព ខណៈពេលដែលលទ្ធផលនៃការស្ទង់មតិមួយផ្សេងទៀតបង្ហាញថា អ្នកឆ្លើយសំណួរមិនចង់ធ្វើដំណើរក្នុងអាស៊ីអាគ្នេយ៍ទេ។ ជាងនេះទៅទៀត ជាង ៨៥% បានលើកឡើងពីកង្វល់សុវត្ថិភាពថា ជាមូលហេតុចម្បងដែលពួកគេមិនចង់ធ្វើដំណើរ។

No More Bets ដែលជាភាពយន្តសកម្មភាពឧក្រិដ្ឋកម្មដ៏អាក្រក់មួយ ត្រូវបានចេញផ្សាយនៅក្នុងប្រទេសចិនចាប់តាំងពីដើមខែសីហា។ ហើយអាចឈរលេខមួយលើតារាងភាពយន្តរកប្រាក់បានចាប់ពីសប្ដាហ៍ដំបូងនៃការចេញផ្សាយ។ ក្នុងនោះវាបានភ្ជាប់មកជាមួយពាក្យស្លោកផ្សព្វផ្សាយភាពយន្តដោយនិយាយថា “អ្នកមើលម្នាក់ កាត់បន្ថយជនរងគ្រោះនៃការបោកប្រាស់ម្នាក់” ។
សូមបញ្ជាក់ដែរថា ខ្សែភាពយន្តនេះត្រូវបានបំផុសគំនិតដោយករណីពិត រៀបរាប់ពីរឿងរ៉ាវរបស់គូស្នេហ៍ជនជាតិចិនមួយគូដែលត្រូវបានក្រុមជនខិលខូចបោកបញ្ឆោតឲ្យទៅធ្វើការនៅបរទេសដើម្បីទទួលបានប្រាក់ឈ្នួលខ្ពស់ រួមទាំងជាជនរងគ្រោះនៃក្រុម Call Center។ តួអង្គរបស់ខ្សែភាពយន្តនេះនៅទីបំផុត ត្រូវបានគេចាប់បានថាជាសមាជិកនៃកម្មវិធីឆបោកតាមអ៊ីនធឺណិត ដែលមានមូលដ្ឋាននៅប្រទេសមីយ៉ាន់ម៉ា និងកម្ពុជា។ ស្របពេលដែល ប្រទេសផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ រួមទាំងឡាវ ហ្វីលីពីន និងថៃ បានក្លាយជាផ្លូវឆ្លងកាត់សម្រាប់ជនរងគ្រោះរាប់ម៉ឺននាក់នៃការជួញដូរមនុស្សមិនខុសពីកម្ពុជានោះទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖bangkok, scmp, Thai PBS
ចុចអាន៖ប្រទេសមួយក្នុងពិភពលោក មានរូបិយប័ណ្ណតម្លៃថ្លៃជាងគេបង្អស់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


