ព័ត៌មានអន្ដរជាតិ
មិនដល់កន្លះខែផង ម៉ិកស៊ិក មានមនុស្សស្លាប់ជាង១០០នាក់ ដោយសាររលកកម្តៅ
មិនដល់កន្លះខែផង ប្រទេសម៉ិកស៊ិក មានមនុស្សរហូតដល់ទៅជាង ១០០ នាក់ទៅហើយត្រូវបាត់បង់ជីវិត ដោយសារកម្តៅក្តៅខ្លាំង។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកវិទ្យាសាស្ត្រនិយាយថា ការឡើងកម្តៅផែនដី កំពុងធ្វើឲ្យអាកាសធាតុកាន់តែអាក្រក់ទៅៗ ដោយប្រទេសជាច្រើនបានជួបប្រទះនូវសីតុណ្ហភាពខ្ពស់បំផុត មិនធ្លាប់មាន។
បើយោងតាមតួលេខរបស់ក្រសួងសុខាភិបាលដែលចេញផ្សាយកាលពីថ្ងៃពុធ ទី២៨ ខែមិថុនាបានឲ្យដឹងថា គ្រោះអាសន្នទាក់ទងនឹងកម្តៅជាង ១ ពាន់លើក ត្រូវបានរាយការណ៍នៅក្នុងប្រទេសម៉ិកស៊ិកចន្លោះថ្ងៃទី១២ ខែមិថុនា ដល់ថ្ងៃទី២៥ ខែមិថុនា ដែលបណ្តាលឲ្យមនុស្សចំនួន ១០៤ នាក់ស្លាប់ ខណៈមូលហេតុចម្បងនៃការស្លាប់នេះ គឺដោយសារជំងឺដាច់សរសៃឈាម និងការខ្សោះជាតិទឹក ។

ស្របពេលជាមួយគ្នានេះ តំបន់ភាគខាងជើងប្រទេសម៉ិកស៊ិក ជាកន្លែងមានមនុស្សស្លាប់ច្រើនជាងគេ ពោលគឺមាន ៦៤ នាក់ត្រូវបានកត់ត្រានៅក្នុងរដ្ឋ Nuevo Leon និង ១៩ នាក់ទៀតនៅតំបន់ Tamaulipas ។
ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរព្រមានក៏បានព្រមានផងដែរថា រលកកម្តៅមួយផ្សេងទៀតនឹងអាចប៉ះពាល់ដល់ប្រទេសម៉ិកស៊ិក ចាប់ពីថ្ងៃទី១ ខែកក្កដាទៅ ខណៈសីតុណ្ហភាពអតិបរិមានៅប្រទេសដែលមានប្រជាជនចំនួន ១២៧ លាននាក់មួយនេះ ក្នុងអំឡុងរដូវក្តៅ គឺប្រែប្រួលចន្លោះពី ៣០ ទៅ ៤៥ អង្សាសេ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ រលកកម្តៅ កំពុងវាយប្រហារខ្លាំងក្លា ទូទាំងទ្វីប អឺរ៉ុប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


