ព័ត៌មានអន្ដរជាតិ
សាក្សីរៀបរាប់ហេតុការណ៍អំឡុងពេលបាញ់ប្រហារក្នុងផ្សារទំនើបនៅថៃ
កាលពីល្ងាចថ្ងៃអង្គារនេះ នៅឯផ្សារទំនើប Siam Paragon ក្នុងទីក្រុងបាងកក ផ្ទុះហេតុការណ៍បាញ់ប្រហារមួយ ដែលបណ្ដាលឱ្យមនុស្ស ៣នាក់បានស្លាប់ និងមនុស្ស ៤នាក់រងរបួស ខណៈមនុស្សរាប់រយបានជម្លៀសចេញពីផ្សារ។ ក្រោយហេតុការណ៍កើតឡើង ប៉ូលិសចាប់បានខ្មាន់កាំភ្លើងដែលជាក្មេងវ័យជំទង់វ័យ១៤ឆ្នាំម្នាក់ ដែលពេលនេះកំពុងសាកសួរចម្លើយ។

ត្បិតបច្ចុប្បន្នមិនទាន់ទទួលបានចម្លើយពីខ្មាន់កាំភ្លើងទាក់ទងនឹងការបាញ់ប្រហារ ប៉ុន្តែក្រោយហេតុការណ៍សារព័ត៌មានក្នុងស្រុកទទួលបានចម្លើយខ្លះៗពីសាក្សីនៅកន្លែងកើតហេតុ។

តាមរយៈវីដេអូដែលបង្ហោះដោយការិយាល័យស៊ើបអង្កេត មុនពេលផ្ទុះអាវុធ គេបានឃើញខ្មាន់កាំភ្លើងស្លៀកខោពណ៌គរគី ពាក់មួកកីឡាបាល់ទះដើរចូលក្នុងផ្សារ។ មិនយូរប៉ុន្មានស្រាប់តែមានមនុស្សចលាចលរត់ចេញពីផ្សារព្រោងព្រាតជាមួយនឹងការនាំផ្លូវរបស់សន្តិសុខ។
អ្នកទេសចរចិនម្នាក់ឈ្មោះ Liu Shiying បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន The Associated Press ថា នាងបានឃើញមនុស្សរត់ប្រសាច ហើយបានឮសំឡេងបាញ់ប្រហារនៅក្នុងផ្សារ។ នាងបានឮស្នូរកាំភ្លើង និងសំឡេងរោទិ៍អាសន្ន ហើយភ្លើងក្នុងផ្សារបានរលត់។ ពេលនោះនាងមិនហ៊ានរត់ចេញទេ ដោយព្យាយាមលាក់ខ្លួនសិន។

សាក្សីផ្សេងទៀតបាននិយាយថា ពេលឮសំឡេងអាវុធផ្ទុះពួកគេខ្លះបាននាំគ្នាទៅលាក់ខ្លួននៅក្នុងហាង និងខ្លះទៀតពួននៅក្នុងបន្ទប់ទឹក។
ក្នុងហេតុការណ៍ផ្ទុះអាវុធនេះ នាយករដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន បានចេញមុខសម្តែងការព្រួយបារម្ភចំពោះសុវត្ថិភាពប្រជាជនបាងកក និងអ្នកទេសចរផងដែរ។ លោកបានចេញបញ្ជាឱ្យប៉ូលិសស៊ើបអង្កេតឱ្យបានឆាប់ ដើម្បីធានាសុវត្ថិភាពសាធារណជន។ នេះបើតាមសារបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់លោក៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ក្មេងជំទង់វ័យ ១៤ឆ្នាំម្នាក់ ចូលបាញ់ប្រហារក្នុងផ្សារទំនើបនៅថៃ ស្លាប់មនុស្ស ៣នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


