ព័ត៌មានអន្ដរជាតិ
សាកសពទារកទើបនឹងកើត ត្រូវគេរកឃើញក្នុងថង់ប្លាស្ទិកនៅទីក្រុង ហូជីមិញ
កាលពីថ្ងៃចន្ទ ទី២ ខែតុលា ប៉ូលិសវៀតណាមបានស៊ើបអង្កេតករណីឃាតកម្មមួយ បន្ទាប់ពីរកឃើញសាកសពទារកទើបនឹងកើតដែលមានរបួស នៅក្នុងតំបន់ផ្ទះជួលនៃទីក្រុង ហូជីមិញ ។

ដំបូងអ្នកជួលផ្ទះម្នាក់មានទីតាំងលើផ្លូវ Bach Dang ក្នុងស្រុក Binh Thanh បានរកឃើញថង់គួរឱ្យសង្ស័យដែលមានសាកសពទារកក្បែរមាត់ទ្វារបន្ទប់ទឹកនៅជាន់ទី១ ហើយធ្វើការរាយការណ៍ទៅប៉ូលិលភ្លាម ។
មិនចាំយូរសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ ហើយបានរកឃើញថង់ដាក់សពទារកម្នាក់ដែលរងរបួសចំនួនពីរកន្លែង បណ្តាលមកពីគេប្រើវត្ថុមុតស្រួចចាក់ ។

ទន្ទឹមនឹងនេះ សារព័ត៌មានអនឡាញ Dan Tri រាយការណ៍ថា មន្ទីរពេទ្យ Binh Thanh បានទទួលអ្នកជំងឺជាស្ត្រីវ័យក្មេងម្នាក់ដែលមានសញ្ញាកូនខ្ចី ប៉ុន្តែមិនដឹងកូននៅឯណាទេ ។ ស្ត្រីនោះមានអាយុ ២១ ឆ្នាំឈ្មោះ N.T.B.T. មកពីខេត្ត Binh Thuan ភាគខាងត្បូងប្រទេសវៀតណាម ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងសាកសួរស្ត្រីវ័យក្មេងម្នាក់ខាងលើដែលគេសង្ស័យថាជា ម្តាយរបស់ទារកដើម្បីផ្ទៀងផ្ទាត់ហេតុការណ៍ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ ឆ្កែអនាថាមួយក្បាល ជួយសង្គ្រោះទារិកាពីធុងសំរាមនៅ ប្រទេសលីបង់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


