ព័ត៌មានអន្ដរជាតិ
ការចរចាដោះដូរចំណាប់ខ្មាំងរវាងអាមេរិក-អ៊ីស្រាអែល ជាមួយក្រុមហាម៉ាស់ ត្រូវបរាជ័យ
កាសែត Wall Street Journal បានរាយការណ៍ថា ការចរចាដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយក្រុមហាម៉ាស់ អំពីជោគវាសនានៃចំណាប់ខ្មាំង ៥០នាក់ មិនទទួលជោគជ័យឡើយ។ ទោះយ៉ាងណា កាលពីថ្ងៃសុក្រ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន បានដោះលែងជនជាតិអាមេរិកពីរនាក់ឱ្យមានសេរីភាព។

របាយការណ៍ពីមន្ត្រីអនាមិកប៉ុន្មាននាក់បានអះអាងថា កិច្ចពិភាក្សារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ពុំដំណើរការទៅមុខឡើយ។ ក្នុងនោះក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនបានដាក់លក្ខខណ្ឌជាច្រើនរួមមាន “បទឈប់បាញ់បណ្តោះអាសន្ន ការបន្តការផ្គត់ផ្គង់ទឹកដល់ហ្គាហ្សាដោយអ៊ីស្រាអែល និងការបង្កើនជំនួយមនុស្សធម៌ដល់ទឹកដីហ្គាហ្សា” ប៉ុន្តែនៅទីបញ្ចប់ គ្មានកិច្ចព្រមព្រៀងណាមួយបានកើតឡើងនោះទេ។
យ៉ាងណាក្ដី ក្រុមហាម៉ាស់បានយល់ព្រមដោះលែងចំណាប់ខ្មាំង ២នាក់ កាលពីថ្ងៃសុក្រ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមនេះបាននិយាយថា ដើម្បីឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់កាតា កងពលតូច Al-Qassam របស់ហាម៉ាស់ បានដោះលែងពលរដ្ឋអាមេរិក ២នាក់សម្រាប់ហេតុផលមនុស្សធម៌។

ប្រភពពី WSJ បានដកស្រង់សម្ដីមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះម្នាក់ថា ថ្វីត្បិតក្រុមហាម៉ាស់ព្រមដោះលែងចំណាប់ខ្មាំង ប៉ុន្តែវាមិនបានបញ្ឈប់អ៊ីស្រាអែលឱ្យទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សានោះទេ។
យោងតាមក្រុមហាម៉ាស់ បច្ចុប្បន្នពួកគេកំពុងក្ដោបក្ដាប់មនុស្សប្រហែល ២០០នាក់ ជាមួយនឹង ៥០នាក់ទៀតនៅក្នុងដៃរបស់ក្រុមសកម្មប្រយុទ្ធជាច្រើនផ្សេងទៀត ខណៈឈ្លើយសឹក ២០នាក់ត្រូវបានសម្លាប់ដោយសារការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ។
កាលពីដើមសប្តាហ៍នេះ មន្ត្រីជាន់ខ្ពស់របស់ហាម៉ាស់ លោក Khaled Mashaal បានស្នើថា ចំណាប់ខ្មាំងអ៊ីស្រាអែលអាចត្រូវបានដោះដូរជាមួយជនជាតិប៉ាឡេស្ទីននៅក្នុងពន្ធនាគារអ៊ីស្រាអែល ហើយជនបរទេសនឹងត្រូវបានដោះលែង នៅពេលដែលកាលៈទេសៈសមរម្យ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ RT
ចុចអាន៖ មនុស្សរាប់ពាន់នាក់នៅអូស្រ្តាលីចូលរួមដង្ហែក្បួនគាំទ្រប៉ាឡេស្ទីន ប្រឆាំងអ៊ីស្រាអែល
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


