ព័ត៌មានអន្ដរជាតិ
អេហ្ស៊ីប ស៊ើបអង្កេតឧប្បត្តិហេតុ មីស៊ីលធ្លាក់ចំមន្ទីរពេទ្យរបស់ខ្លួន នៅជាប់ព្រំដែនអ៊ីស្រាអែល
មីស៊ីលមិនស្គាល់អត្តសញ្ញាណមួយគ្រាប់ បានធ្លាក់ក្នុងទីក្រុងរមណីយដ្ឋានសមុទ្រក្រហមរបស់ប្រទេសអេហ្ស៊ីប ដោយបំផ្លិចបំផ្លាញមន្ទីរពេទ្យមួយ និងបង្ករបួសដល់មនុស្សយ៉ាងតិចប្រាំមួយនាក់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក។

ដោយដកស្រង់ប្រភពផ្លូវការ, បណ្តាញព័ត៌មាន Al Qahera របស់ប្រទេសអេហ្ស៊ីបរាយការណ៍ថា មីស៊ីលបានវាយប្រហារមន្ទីរពេទ្យក្នុងទីក្រុង Taba កាលពីព្រឹកថ្ងៃសុក្រទី២៦ខែតុលា។
ស្របពេលជាមួយគ្នានោះដែរ កងកម្លាំងសន្តិសុខអេហ្ស៊ីប បានបើកការស៊ើបអង្កេតដើម្បីកំណត់រកប្រភពដើមនៃការបាញ់មីស៊ីលនេះ ហើយប្រកាសថា ខ្លួនសូមរក្សាសិទ្ធិក្នុងការឆ្លើយតបនៅពេលវេលាដ៏ត្រឹមត្រូវ។
ចំណែកកាសែត Times of Israel ផ្សាយថា កងកម្លាំងការពារអ៊ីស្រាអែល ក៏បានដឹងអំពីឧប្បត្តិហេតុសន្តិសុខនេះដែរ ប៉ុន្តែគេមិនច្បាស់ទេថាតើ វាទាក់ទងនឹងសង្រ្គាមនៅតំបន់ហ្គាហ្សាដែលកំពុងបន្តមែនឬក៏អត់។
សូមបញ្ជាក់ជាថ្មី កាលពីដើមសប្តាហ៍នេះ អ៊ីស្រាអែលនិយាយថា គ្រាប់រ៉ុកកែតរបស់ក្រុមហាម៉ាស់ ក៏បានវាយប្រហារតំបន់មួយនៅជិតទីក្រុងកំពង់ផែ Eilat ភាគខាងត្បូង នៅជាប់ព្រំដែនជាមួយទីក្រុង Taba ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រថក្រោះអ៊ីស្រាអែល ច្រឡំដៃបាញ់ចំប៉ុស្តិ៍យាម ក្នុងទឹកដីអេហ្ស៊ីប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


