Connect with us

ព័ត៌មានអន្ដរជាតិ

ប្រភពមួយទម្លាយថា ចិន យល់ព្រមចរចា អំពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ ជាមួយអាមេរិក

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់កាសែត Wall Street Journal កាលពីថ្ងៃពុធទី១ខែវិច្ឆិកា, ប្រទេសចិន និងសហរដ្ឋអាមេរិក នឹងពិភាក្សាគ្នាអំពីការគ្រប់គ្រងអាវុធនុយក្លេអ៊ែរនៅសប្តាហ៍ក្រោយ ដែលនឹងក្លាយជាកិច្ចពិភាក្សាលើកដំបូង ចាប់តាំងពីរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា។

(រូបថត៖ Global Times)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃចន្ទ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រី Wang Yi ទៅកាន់ទីក្រុងវ៉ាស៊ីនតោនថា ប្រទេសទាំងពីរ នឹងរៀបចំកិច្ចសន្ទនា ស្តីពីការគ្រប់គ្រងអាវុធនិងការមិនរីកសាយភាយ នៅប៉ុន្មានថ្ងៃខាងមុខនេះ ក៏ដូចជាកិច្ចពិភាក្សាដាច់ដោយឡែកពីគ្នា លើកិច្ចការដែនសមុទ្រ និងបញ្ហាផ្សេងៗទៀតផងដែរ។

តាមការឲ្យដឹងពី Wall Street Journal, កិច្ចពិភាក្សាអាវុធទាំងនោះ នឹងត្រូវដឹកនាំដោយមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកលោកស្រី Mallory Stewart និងប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធនៅក្រសួងការបរទេសចិនលោក Sun Xiaobo។

(រូបថត៖ AP)

ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក និងស្ថានទូតចិននៅទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបចំពោះសំណើរបស់ Reuters សម្រាប់ការធ្វើអត្ថាធិប្បាយអំពីពេលវេលា ឬទម្រង់នៃកិច្ចពិភាក្សានោះទេ។

មន្ទីរបញ្ចកោណបានបញ្ជាក់កាលពីខែតុលាថា ប្រទេសចិន មានក្បាលគ្រាប់នុយក្លេអ៊ែរប្រតិបត្តិការជាង៥០០គ្រាប់ នៅក្នុងឃ្លាំងអាវុធរបស់ខ្លួន ហើយប្រហែលជានឹងមានក្បាលគ្រាប់ច្រើនជាង ១០០០គ្រាប់ នៅត្រឹមឆ្នាំ២០៣០។ ប៉ុន្តែទីក្រុងប៉េកាំង បានប្រកែកជាយូរមកហើយថា សហរដ្ឋអាមេរិកមានឃ្លាំងអាវុធធំជាងនេះទៅទៀត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ អាមេរិក ត្រៀមផលិតអាវុធនុយក្លេអ៊ែរថ្មី ដែលខ្លាំងជាងគ្រាប់បែកទម្លាក់នៅ ហ៊ីរ៉ូស៊ីម៉ា ២៤ដង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម