ព័ត៌មានអន្ដរជាតិ
យេម៉ែន បាញ់បង្ហោះដ្រូនផ្ទុកគ្រឿងផ្ទុះជាច្រើន កម្ទេចទីតាំងអ៊ីស្រាអែល ដើម្បីជួយប៉ាឡេស្ទីន
ក្រុមឧទ្ទាម Houthi របស់ប្រទេសយេម៉ែន បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនបានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើកផ្ទុកគ្រឿងផ្ទុះជាច្រើន ឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យយោធា Houthi លោក Yahya Saree បាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន “បានបាញ់យន្តហោះគ្មានមនុស្សបើកជាច្រើន” ទៅកាន់គោលដៅច្រើនកន្លែងនៅក្នុងប្រទេសអ៊ីស្រាអែល។

អ្នកនាំពាក្យរូបនេះបានប្តេជ្ញាថា ក្រុមរបស់លោកនឹងបន្តប្រតិបត្តិការយោធា ដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីន រហូតទាល់តែការឈ្លានពានរបស់អ៊ីស្រាអែលប្រឆាំងនឹងតំបន់ហ្គាហ្សាត្រូវបញ្ឈប់ ហើយនេះជាលើកទីពីរហើយដែលក្រុម Houthi បានប្រកាសបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងអ៊ីស្រាអែល។

ដោយឡែកភាគីអ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយលើសេចក្តីប្រកាសនេះទេ ប៉ុន្តែបាននិយាយថា ខ្លួនបានដាក់ពង្រាយទូកកាំជ្រួចនៅក្នុងសមុទ្រក្រហមដើម្បីពង្រឹងការការពាររបស់ខ្លួន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Anadolu
ចុចអាន៖ មនុស្ស ១ពាន់ស្លាប់ពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលលើជំរំជនភៀសខ្លួន
ចុចអាន៖ ប្រភពយោធា៖ អ៊ីស្រាអែល បុកទម្លាយខែលការពារជួរមុខរបស់ក្រុមហាម៉ាស់ បានសម្រេចហើយ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


