ព័ត៌មានអន្ដរជាតិ
iPhone នៅតែលក់ដាច់ខ្លាំងក្នុងទីផ្សារ ចិន ទោះមានការប្រជែងពីក្រុមហ៊ុន Huawei
ក្រុមហ៊ុន Apple ចេញការធានាដល់វិនិយោគិនថា ការលក់ iPhone នៅក្នុងទីផ្សារចិនដីគោក នៅតែមានសន្ទុះខ្លាំង ទោះបីជាបច្ចុប្បន្ន ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ក៏ដូចជាក្រុមហ៊ុនស្មាតហ្វូនផ្សេងទៀតមានការប្រកួតប្រជែងខ្ពស់ក៏ដោយ។
លោក Tim Cook នាយកប្រតិបត្តិលើកឡើងថា នៅទីផ្សារចិនដីគោក ក្រុមហ៊ុនបានបង្កើតកំណត់ត្រាលក់ប្រចាំត្រីមាសខែកញ្ញារបស់ខ្លួន ដោយទូរសព្ទ iPhone របស់ក្រុមហ៊ុន Apple ស្ថិតក្នុងចំណោមស្មាតហ្វូនដែលលក់ដាច់បំផុតទាំង ៥ នៅក្នុងប្រទេសចិន ។
នាយកប្រតិបត្តិរូបនេះលើកឡើងទៀតថា ក្រុមហ៊ុន Apple ហាក់ដូចជាទទួលបានចំណែកទីផ្សារនៅក្នុងប្រទេសចិនក្នុងអំឡុងខែកក្កដាដល់ខែកញ្ញា ហើយក្រុមហ៊ុនរំពឹងថា ការលក់នឹងកើនឡើងច្រើននៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំនេះ ។
ទន្ទឹមនឹងមានទីផ្សារនៅក្នុងប្រទេសចិនក៏ពិតមែន ប៉ុន្តែក្រុមហ៊ុន Apple ក៏ត្រូវប្រជែងទីផ្សារលក់ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei ផងដែរ ខណៈផលិតផលក្រុមហ៊ុនចិនមួយនេះលក់ដាច់ខ្លាំងផងដែរនៅក្នុងត្រីមាសនេះ ក្រោយពេលចាប់ផ្តើមវិលត្រលប់មកកាន់ទីផ្សារទូរសព្ទ រួមជាមួយទីផ្សារបន្ទះឈីប ។
ជាក់ស្ដែង ក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីបរបស់ Apple គឺ Qualcomm យល់ឃើញថា ក្នុងរយៈពេល ២ ឆ្នាំកន្លងទៅមានការធ្លាក់ចុះនៃទីផ្សារស្មាតហ្វូន ប៉ុន្តែឥឡូវនេះកំពុងមានភាពធូរស្រាលវិញ ដោយសារការស្ទុះងើបឡើងវិញនៃទីផ្សារចិន ។
ទោះយ៉ាងណា ក្រុមហ៊ុន Qualcomm ក៏កំពុងប្រឈមមុខនឹងការប្រកួតប្រជែងថ្មីពីបន្ទះឈីបរបស់ក្រុមហ៊ុន Huawei ផងដែរ ប៉ុន្តែក្រុមហ៊ុនជឿជាក់ថា ការចូលទីផ្សារឡើងវិញរបស់ក្រុមហ៊ុន Huawei នឹងប៉ះពាល់ដល់ទំនាក់ទំនងរបស់ខ្លួនជាមួយក្រុមហ៊ុនស្មាតហ្វូនចិននោះទេ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


